ជាមួយនឹងវត្ថុ រូបភាព និងឯកសារចំនួន ១៤០ ដែលបានតាំងបង្ហាញជាបីផ្នែកសំខាន់៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការបញ្ចប់សង្គ្រាម និងការស្ដារឡើងវិញនូវសន្តិភាពនៅវៀតណាម ជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥ និងសន្តិភាព។ ពិព័រណ៍នេះណែនាំដល់សាធារណជននូវការតស៊ូដ៏អង់អាចក្លាហានរបស់កងទ័ពនិងប្រជាជនវៀតណាមក្នុងវិស័យការទូត នយោបាយ និងយោធា រួមចំណែកដល់ជ័យជំនះនានិទាឃរដូវឆ្នាំ ១៩៧៥។

leftcenterrightdel
 
leftcenterrightdel
ប្រតិភូទាំងឡាយទស្សនាការតាំងពិព័រណ៍ ក្រោមប្រធានបទ “ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសដល់ជ័យជំនះនានិទាឃរដូវឆ្នាំ ១៩៧៥”

ការតាំងពិព័រណ៍នេះក៏បង្ហាញពីក្ដីសុខសុភមង្គលនៅពេលភាគខាងត្បូងវៀតណាមត្រូវបានរំដោះ បង្រួបបង្រួមជាតិ ហើយប្រជាជនត្រូវបានរស់នៅក្នុងសន្តិភាពពិតប្រាកដ។ នៅក្នុងពិធីបើក សារមន្ទីរកាកសំណល់សង្គ្រាមបានទទួលវត្ថុ ដែលបានប្រគល់ដោយប្រជាជន។ ពិព័រណ៍នេះនឹងប្រព្រឹត្ដទៅរហូតដល់ខែសីហា ឆ្នាំ ២០២៥៕

បកប្រែដោយ Pham Diep