នៅក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភសំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម-ឥណ្ឌូនេស៊ី ហើយត្រូវបានជំរុញដោយភាគីទាំងពីរ ជាពិសេសលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ យន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការអង្គភាពទ័ព ការបណ្តុះបណ្តាល ការផ្លាស់ប្តូរព័ត៌មាន ការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនជាប្រពៃណី។ ជាពិសេស ភាគីទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា យន្តការពហុភាគី និងព្រឹត្តិការណ៍អន្តរជាតិដែលភាគីនីមួយៗរៀបចំឡើង។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

នាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់នៅសមុទ្រ ពង្រឹងសកម្មភាពផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មាន ស្ថានភាព និងសម្របសម្រួលក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាដែលកើតឡើងនៅសមុទ្រ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបពិភាក្សាជាមួយលោក Arif Havas Oegroseno អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី

រីឯលោក Arif Havas Oegroseno អនុរដ្ឋមន្ត្រី បានអះអាងថា ឥណ្ឌូនេស៊ី និងវៀតណាម ជាប្រទេសទាំងពីរមានទំនាក់ទំនងដ៏ពិសេស ដោយមានចំណុចស្រដៀងគ្នាជាច្រើនក្នុងដំណើរការតស៊ូដើម្បីដណ្តើមឯករាជ្យជាតិ។ យោងតាមលោក Arif Havas Oegroseno អនុរដ្ឋមន្ត្រី ការតម្លើងទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បានបើកយុគសម័យថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់បណ្តាញ និងគ្រប់វិស័យ ដែលជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពថែមទៀត។

លោក Arif Havas Oegroseno អនុរដ្ឋមន្ត្រីបានចាត់ទុកថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ គឺជាវិស័យសហប្រតិបត្តិការដ៏សំខាន់មួយ ក្រៅពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយ។ លោកបានសម្តែងនូវក្តីសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជំរុញកិច្ចសហប្រតិបត្តិការលើសន្តិសុខថាមពល និងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទ័ព ជាពិសេសកងទ័ពជើងទឹក និងកងឆ្មាំសមុទ្រ។

ភាគីទាំងពីរក៏បានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធថែមទៀតក្នុងអាស៊ាន ដើម្បីកសាងអាស៊ានដ៏រឹងមាំ លើកកម្ពស់តួនាទីជាមជ្ឈភាពរបស់ខ្លួន និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង។ ទន្ទឹមនឹងនោះ រក្សាគោលជំហរជាគោលការណ៍របស់អាស៊ានលើបញ្ហាសន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang