ភាគីកងឆ្មាំសមុទ្រវៀតណាម មាននាវាឆ្មាំសមុទ្រលេខ ៨០០៤ និងនាវាឆ្មាំសមុទ្រលេខ ៨០០៣ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Luong Cao Khai មេបញ្ជាការរង និងជានាយសេនាធិការនៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ១។ ភាគីកងឆ្មាំសមុទ្រចិន មាននាវាឆ្មាំសមុទ្រលេខ ៤៣០២ និងនាវាឆ្មាំសមុទ្រលេខ ៤៣០១ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Wu Youlin នាយករងនៃអនុនាយកដ្ឋាន Nanhai នាយកដ្ឋានកងឆ្មាំសមុទ្រចិន។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សាអំពីវិធានការយាមល្បាត

មានប្រសាសន៍ក្នុងកិច្ចពិភាក្សាអំពីវិធានការយាមល្បាត លោកវរសេនីយ៍ឯក Luong Cao Khai បានសង្កត់ធ្ងន់ថា ការយាមល្បាតរួមគ្នារវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិនបានបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងទាំងពីរ រួមចំណែករក្សាសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅលើសមុទ្រ។ រីឯខ្លួនវិញ លោកវរសេនីយ៍ឯក Wu Youlin បានអះអាងថា ការយាមល្បាតរួមគ្នាលើកនេះគឺជាឱកាសសម្រាប់កងឆ្មាំសមុទ្រនៃប្រទេសទាំងពីរផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍។ លោកវរសេនីយ៍ឯក Wu Youlin បានសម្ដែងនូវជំនឿជាក់ថា ការយាមល្បាតរួមគ្នាលើកនេះ នឹងទទួលបានជោគជ័យ៕

បកប្រែដោយ Thanh Cong