លោកឧត្តមសេនីយ៍ទោ Nguyen Quang Ngoc បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។

លោកឧត្តមសេនីយ៍ទោ Nguyen Quang Ngoc បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ឥណ្ឌាត្រូវបានពង្រីកជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗនេះ សម្រេចបានលទ្ធផលជាក់ស្តែងកាន់តែខ្លាំងឡើងលើវិស័យជាច្រើនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូការរក្សាប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ កិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គភាពទ័ព ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីអន្តរជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Quang Ngoc ទទួលជួបលោកឧត្តមសេនីយ៍ត្រី Akaash Johar

រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ត្រី Akaash Johar បានសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនិយាយរួម និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែក។

លោកឧត្តមសេនីយត្រី Akaash Johar បានជម្រាបជូនលោកឧត្តមសេនីយ៍ទោ Nguyen Quang Ngoc អំពីលទ្ធផលនៃកិច្ចពិគ្រោះយោបល់នាយទាហានសេនាធិការវៀតណាម-ឥណ្ឌាលើកទី៤ ព្រមទាំងអះអាងថា នឹងសម្របសម្រួលយ៉ាងសកម្ម ដើម្បីអនុវត្តខ្លឹមសារសហប្រតិបត្តិការដែលបានឯកភាពគ្នា អាស្រ័យលើនេះ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Quang Ngoc លោកឧត្តមសេនីយ៍ត្រី Akaash Johar និងប្រតិភូនៅឯជំនួប

វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នាយទាហានសេនាធិការកងទ័ពជើងគោកវៀតណាម-ឥណ្ឌា លើកទី៤ លោកឧត្តមសេនីយ៍ទោ Nguyen Quang Ngoc បានអះអាងថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរគឺពិតជាធំធេងណាស់។ លោកឧត្តមសេនីយ៍ទោ Nguyen Quang Ngoc ស្នើឲ្យនាពេលខាងមុខ កងទ័ពនៃប្រទេសទាំងពីរផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើទំនាក់ទំនងមិត្តភាព បង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ សម្រេចបានលទ្ធផលជាក់ស្តែង ផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរនាយទាហានវ័យក្មេង កិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល ការអប់រំ ការថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ពេទ្យយោធា ...៕

បកប្រែដោយ Duy Hoan