លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ លោក Luong Cuong ប្រធានរដ្ឋវៀតណាមទៅកាន់ប្រទេសឡាវ ជាដំណើរទស្សនកិច្ចបរទេសលើកដំបូងក្នុងឆ្នាំ ២០២៥ បង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។ ដំណើរទស្សនកិច្ចនេះកាន់តែមានសារៈសំខាន់ក្នុងបរិបទឆ្នាំ២០២៥ ជាឆ្នាំមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ប្រទេសទាំងពីរ ដែលក្នុងនោះ វៀតណាមប្រារព្ធខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ ខួបលើកទី៨០ នៃទិវាបុណ្យ​ឯករាជ្យជាតិ និងកំពុងរៀបចំយ៉ាងសកម្មសម្រាប់មហាសន្និបាតបក្ស លើកទី ១៤។ ប្រទេសឡាវកំពុងប្រារព្ធខួបលើកទី ៧០ នៃការបង្កើតបក្សប្រជាជនបដិវត្តន៍ឡាវ ខួបលើកទី ៥០ ទិវាបុណ្យបុណ្យ​ឯករាជ្យជាតិ និងកំពុងរៀបចំយ៉ាងសកម្មសម្រាប់មហាសន្និបាតបក្សលើកទី ១២។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃ  និងប្រកបដោយប្រសិទ្ធភាព ដែលបក្ស រដ្ឋ កងទ័ព និងប្រជាជនឡាវបានជូនចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone ទទួលស្វាគមន៍លោកនាយឧត្តមសេនីយ៍ Phan Van Giang

រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាម ទៅកាន់ប្រទេសឡាវ។ លោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone បានអបអរសាទរចំពោះសមិទ្ធផលលេចធ្លោ និងទូលំទូលាយរបស់វៀតណាមក្នុងរយៈពេលថ្មីៗនេះ។ លោកបានអះអាងថា ក្នុងតួនាទីរបស់ខ្លួន លោកនឹងខិតខំជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងរវាងកងទ័ពនៃប្រទេសទាំងពីរវៀតណាម និងឡាវនិយាយដោយឡែកឲ្យកាន់តែរឹងមាំថែមទៀត។ ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone បានអះអាងថា ឡាវតែងតែចងចាំ និងដឹងគុណចំពោះការគាំទ្រ ជំនួយ និងការរួមចំណែកដ៏ធំធេងរបស់វៀតណាមក្នុងការតស៊ូរំដោះជាតិ និងការបង្រួបបង្រួមជាតិ នាពេលកន្លងមក ព្រមទាំងក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី ការកសាង ការពារ និងអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ន។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone

នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone បានវាយតម្លៃថា ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារ​ជាតិទ្វេភាគីសម្រេចបានលទ្ធផលយ៉ាងធំធេង ជាក់ស្តែង និងជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងវៀតណាម-ឡាវ ក្នុងនោះយន្តការនៃកិច្ចសហប្រតិបត្តិការកាន់តែសម្បូរបែប និងរីករាលដាលយ៉ាងស៊ីជម្រៅ។ កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សមានការកើនឡើងទាំងគុណភាព និងបរិមាណ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងក្រសួងការពារជាតិឡាវ ដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ព​ស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone បានឯកភាពថានឹងផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយនូវពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដំណាក់កាល ២០២៥-២០២៩ និងផែនការសហប្រតិបត្តិការឆ្នាំ ២០២៥ នាពេលខាងមុខ។ ជាពិសេសអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងយន្តការសហប្រតិបត្តិការទាំងឡាយ ជាពិសេសយន្តការសន្ទនាគោលនយោបាយការពារជាតិ។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការងារបក្ស និងការងារនយោបាយ ផ្តោតលើការឃោសនា និងអប់រំអំពីប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី រក្សាយន្តការនៃកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិទាំងបី វៀតណាម-ឡាវ-កម្ពុជា លើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែន... លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា រដ្ឋាភិបាល និងក្រសួងការពារជាតិឡាវនឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាម រួមទាំងសហគ្រាសនៃកងទ័ពប្រជាជនវៀតណាម ចូលរួមវិនិយោគ និងធ្វើអាជីវកម្មនៅឡាវក្នុងវិស័យផ្សេងៗ។

leftcenterrightdel
 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និង​លោក​ឧត្តមសេនីយ៍ឯក Khamliang Outhakaysone និងប្រតិភូនៅឯជំនួប

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណជូនចំពោះក្រសួងការពារជាតិឡាវ ដែលបានចាត់បញ្ជូនយោធិនទៅវៀតណាម ដើម្បីចូលរួមព្យុហយាត្រានៅពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ។ លោកបានវាយតម្លៃខ្ពស់ចំពោះស្មារតី និងការខិតខំប្រឹងប្រែងរបស់យោធិននៃកងទ័ពប្រជាជនឡាវ ក្នុងអំឡុងពេលហ្វឹកហ្វឺន និងហាត់សមរួមគ្នា នាពេលកន្លងមក។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវបំណងចង់បានទទួលស្វាគមន៍លោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone និងគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិឡាវ អញ្ជើញចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍នេះ។

លោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang  ហើយបានបញ្ជាក់ថានឹងចូលរួម ដើម្បីរួមចំណែកក្នុងជោគជ័យរួមនៃពិធី រួមចំណែកក្នុងការបង្ហាញយ៉ាងស៊ីជម្រៅ ជាក់ស្តែង និងរស់រវើកនូវចំណងសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងបក្សទាំងពីរ រដ្ឋទាំងពីរ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan