ក្នុងពិធីស្វាគមន៍ជាផ្លូវការនៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi ប្រជាជននៅសងខាងផ្លូវបានស្រែកពាក្យស្លោក “មិត្តភាពវៀតណាម-ចិន សាមគ្គីភាពវៀតណាម-ចិន” ក្នុងបរិយាកាសពោរពេញដោយមិត្តភាព។ នៅទីនេះផងដែរ រដ្ឋមន្ត្រីទាំងពីរបានដាំដើមឈើមិត្តភាព និងទស្សនាសួនដើមឈើដែលដាំដោយយុវជនកងទ័ពនៃប្រទេសទាំងពីរនៅតំបន់ច្រកទ្វារព្រំដែន នេះជាសារបង្ហាញពីការប្តេជ្ញាចិត្តពង្រឹងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងវៀតណាម-ចិន ឱ្យកាន់តែស្រស់បំព្រងជារៀងរហូត។
    |
 |
លោក Phan Van Giang រដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍លោក Dong Jun រដ្ឋមន្ត្រីក្រសួងការពារប្រទេសចិន |
រួមគ្នាការពារ និងកសាងតំបន់ព្រំដែនជាប់គ្នាទំនើប
បន្តសកម្មភាពប្រាស្រ័យដ៏មានអត្ថន័យនៅវៀតណាម រដ្ឋមន្ត្រីទាំងពីរបានទៅទស្សនាប៉ុស្តិ៍ការពារព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi។ រដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវសេចក្តីរីករាយក្នុងការស្តាប់របាយការណ៍ស្តីពីកិច្ចសហប្រតិបត្តិការ និងសកម្មភាពសម្របសម្រួលរវាងច្រកព្រំដែនសង្ខាង ដែលរួមចំណែកដល់ការគ្រប់គ្រង និងការពារព្រំដែនប្រកបដោយប្រសិទ្ធភាព។ យោងតាមលោកវរសេនីយ៍ឯកបំរុង Doan Duy Tien ប្រធានប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Huu Nghi បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Huu Nghi និងប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិភាគីចិន បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាប្រចាំក្នុងការគ្រប់គ្រង និងការពារខ្សែបន្ទាត់ព្រំដែន និងប្រព័ន្ធបង្គោលព្រំដែនជាតិ។ អនុវត្តដំណោះស្រាយគ្រប់គ្រងព្រំដែនប្រកបដោយប្រសិទ្ធភាព និងកសាងច្រកព្រំដែនឆ្លាតវៃ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលវៀតណាម និងចិន។
ជាពិសេសក្នុងឱកាសនេះប៉ុស្តិ៍ការពារព្រំដែនសង្ខាងបានចុះហត្ថលេខាលើឯកសារក្របខ័ណ្ឌស្តីពីការចងសម្ព័ន្ធមេត្រីភាពក្រោមការធ្វើជាសក្សីនៃរដ្ឋមន្ត្រីការពារប្រទេសទាំងពីរ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាក្នុងក្របខ័ណ្ឌនៃការជួបប្រាស្រ័យ។
អញ្ជើញទៅទស្សនាឧទ្យាន Logistics Viettel Lang Son រដ្ឋមន្ត្រីទាំងពីរបានស្តាប់ការណែនាំអំពីសកម្មភាពដែលផ្អែកលើបច្ចេកវិទ្យាទំនើបនៃសួនភស្តុភារកម្ម Lang Son រួមទាំងការបង្កើតគំរូច្រកទ្វារព្រំដែនឆ្លាតវៃផងដែរ។ ការឱ្យអនុវត្តច្រកព្រំដែនឆ្លាតវៃនៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi នឹងរួមចំណែកជំរុញចរាចរទំនិញរវាងវៀតណាម និងចិន សំដៅចែករំលែកទិន្នន័យគយ និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ដើម្បីធ្វើសមកាលកម្មរវាងប្រទេសទាំងពីរ។
    |
 |
លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សា Dong Dang ស្វាគមន៍យ៉ាងកក់ក្តៅចំពោះរដ្ឋមន្ត្រីទាំងពីរ |
មូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីរួមគ្នារក្សាព្រំដែនមិត្តភាពសន្តិភាព និងកិច្ចសហប្រតិបត្តិការ
ក្នុងជំនួបសន្ទនារវាងរដ្ឋមន្ត្រីទាំងពីរក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យ លោក Phan Van Giang រដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោក Dong Jun រដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិចិន ដែលបានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម។
លោក Phan Van Giang រដ្ឋមន្ត្រីបានអះអាងថា រាល់សកម្មភាពប្រព្រឹត្តទៅមុនជំនួបប្រាស្រ័យដូចជា ការពិនិត្យសុខភាព ការព្យាបាល និងការផ្តល់ថ្នាំដោយឥតគិតថ្លៃ ដើម្បីជួយប្រជាជននៅតំបន់ព្រំដែន។ ភាគីទាំងពីរបានបញ្ជូនគណៈប្រតិភូ ប្រជាជន និងសិស្សានុសិស្ស នាយទាហានវ័យក្មេងឱ្យជួបប្រាស្រ័យគ្នា...ប្រការនេះរួមចំណែកធ្វើឱ្យ "ឆ្នាំជួបប្រាស្រ័យមនុស្សធម៌វៀតណាម-ចិន" ត្រូវបានអនុវត្តជាក់ស្តែង ទន្ទឹមនឹងនោះជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីរួមគ្នារក្សាស្ថិរភាពព្រំដែន ជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោក Phan Van Giang រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដោយផ្អែកលើការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីត្រូវបានជំរុញ និងអនុវត្តប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរបានអះអាងថា វិស័យនេះជាសសរស្តម្ភសំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី លេចធ្លោលើរាល់វិស័យដូចខាងក្រោម៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាពិសេសថ្នាក់ខ្ពស់ ការផ្លាស់ប្តូរយន្តការសហប្រតិបត្តិការត្រូវបានលើកកម្ពស់ដោយភាគីទាំងពីរ កិច្ចសហប្រតិបត្តិការព្រំដែនគោករវាងភាគីទាំងពីរកាន់តែជិតស្និទ្ធជាងមុន។ កងកម្លាំងគ្រប់គ្រង និងការពារព្រំដែនភាគីទាំងសងខាងបន្តសម្របសម្រួលយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការគ្រប់គ្រងព្រំដែន។ កិច្ចសហប្រតិបត្តិការតាមដែនសមុទ្រកាន់តែសម្បូរបែប និងជាក់លាក់។
លោក Phan Van Giang បានអះអាងថា វៀតណាមចងចាំជានិច្ច និងដឹងគុណចំពោះជំនួយដ៏ស្មោះស្ម័គ្រ និងស្មោះត្រង់របស់បក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនចិនក្នុងអំឡុងឆ្នាំកន្លងទៅនៃការតស៊ូទាមទារឯករាជ្យជាតិ ក៏ដូចជាការកសាងប្រទេសនាពេលបច្ចុប្បន្ន។
ដោយផ្អែកលើការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិននោះ រដ្ឋមន្ត្រីទាំងពីរបានឯកភាពផ្តោតលើខ្លឹមសារកិច្ចសហប្រតិបត្តិការសំខាន់ៗដូចខាងក្រោម៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ប្រកបដោយប្រសិទ្ធភាព និងទៀងទាត់រក្សាយន្តការសហប្រតិបត្តិការ ការផ្លាស់ប្តូរការងារបក្ស ការងារនយោបាយ និងជំរុញការផ្លាស់ប្តូរនយោបាយរវាងស្ថាប័ន និងអង្គភាព កិច្ចសហប្រតិបត្តិការរវាងតំបន់យោធភូមិភាគជាប់ព្រំដែន កងទ័ពជើងទឹក និងឆ្មាំឆ្នេរសមុទ្រ កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងព្រំដែនលើគោក និងសមុទ្រ ឧស្សាហកម្មការពារជាតិ...
លោក Phan Van Giang រដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេស ឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងបរទេស។ វៀតណាមមានបំណងចង់ធ្វើជាមិត្តជាមួយប្រទេសទាំងអស់ ជាពិសេសការឱ្យតម្លៃទំនាក់ទំនងមិត្តភាពជាមួយប្រទេសជិតខាង និងប្រកាន់ខ្ជាប់នូវគោលនយោបាយការពារជាតិ "បួនពុំ" ។
អំពីបញ្ហាសមុទ្រខាងកើត វៀតណាមបានប្តេជ្ញាចិត្ត និងខ្ជាប់ខ្ជួនក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងចិន។ គោរពតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ និងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយសង្ឃឹមថា ប្រទេសចិន និងអាស៊ាននឹងចុះហត្ថលេខាលើក្រមប្រតិបត្តិដ៏មានសារៈសំខាន់ និងមានប្រសិទ្ធភាពនៅសមុទ្រខាងកើត (COC) នាពេលឆាប់ៗនេះ។
រីឯខ្លួនវិញលោក Dong Jun រដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី Phan Van Giang និងក្រសួងការពារប្រទេសវៀតណាម ដែលបានរៀបចំសកម្មភាពទាំងនេះយ៉ាងយកចិត្តទុកដាក់។
លោករដ្ឋមន្ត្រី Dong Jun បានសង្កត់ធ្ងន់ថា ជំនួបប្រាស្រ័យនេះដែលបានធ្វើឡើងភ្លាមៗបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់បក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរក្នុងការរួមដៃគ្នាក្នុងការពង្រឹងនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងចិន ដោយហេតុនោះ រួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងចិន។
កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីទាំងពីរគឺជាសកម្មភាពចុងក្រោយនៃជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិនលើកទី៩។ ជំនួបប្រាស្រ័យបានបញ្ចប់ប្រកបដោយជោគជ័យជាមួយនិងលទ្ធផលសំខាន់ៗ និងជាក់ស្តែងជាច្រើន ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៨ មករា ១៩៥០ / ១៨ មករា ឆ្នាំ ២០២៥)៕
បកប្រែដោយ Minh Trung