leftcenterrightdel
នាវា CSB 8002 (តំបន់កងឆ្មាំសមុទ្រលេខ​២) និងនាវា BRP Gabriela Silang នៃកងកម្លាំង​ឆ្នេរសមុទ្រហ្វីលីពីន

បន្ទាប់ពីចាកចេញពីកំពង់ផែ Tien Sa នាវា CSB 8002 (តំបន់កងឆ្មាំសមុទ្រលេខ២) និងនាវា BRP Gabriela Silang នៃកងកម្លាំងការពារឆ្នេរសមុទ្រហ្វីលីពីន បានហ្វឹកហាត់​រួមគ្នា។ ខ្លឹមសារហ្វឹកហាត់​ផ្តោតលើការស្វែងរក ជួយសង្គ្រោះនៅសមុទ្រ និងការបង្ការពន្លត់អគ្គិភ័យ។ ការហ្វឹក​ហាត់​រួម​គ្នា​​ទទួលបានជោគជ័យ សម្រេចបាននូវគោលដៅ និងតម្រូវការដែលបានកំណត់ ហើយមានសុវត្ថិភាពជាដាច់ខាត បង្ហាញពីការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងរលូនរវាងកងកម្លាំងទាំងពីរ។

ដំណើរទស្សនកិច្ច និងហ្វឹកហាត់​រួមគ្នារបស់ នាវា​ BRP Gabriela Silang រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ការយោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងឆ្មាំសមុទ្រវៀតណាម និងកងកម្លាំងការពារឆ្នេសមុទ្រហ្វីលីពីន៕

បកប្រែដោយ Duy Hoan