leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិន និងលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម

កម្មវិធីលើកនេះមានសកម្មភាពជាច្រើនដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៦ និងថ្ងៃទី ១៧ ខែមេសា នៅតំបន់ស្វយ័ត Guangxi Zhuang (ប្រទេសចិន) និងខេត្ត Lang Son (វៀតណាម)។ នៅប្រទេសចិន គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមនឹងចូលរួមសកម្មភាពនានា ដូចជា៖ ទៅទស្សនាមណ្ឌលទេសចរណ៍មិត្តភាព ទស្សនាកងអនុសេនាធំការពារព្រំដែននៅច្រកទ្វារព្រំដែន Youyi Guan ធ្វើជាសាក្សីក្នុងពិធីរាយការណ៍តាមប្រព័ន្ធវីដេអូនៃក្រុមយាមល្បាតរបស់កងទ័ពជើងទឹកនៃប្រទេសទាំងពីរមុនពេលធ្វើការល្បាតរួមគ្នា ដាំដើមឈើមិត្តភាព ទៅទស្សនាច្រកទ្វារព្រំដែនឆ្លាតវៃនៅច្រកព្រំដែន Youyi Guan ទៅទស្សនាសាលាបឋមសិក្សាលេខ៤ ទីក្រុង Pingxiang និងទៅទស្សនាភូមិគំរូ Zhoulian ស្រុក Ningming។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Dong Jun និងលោកនាយឧត្តមសេនីយ៍ Phan Van Giang ជាមួយគណៈប្រតិភូក្រសួងការពារជាតិនៃប្រទេសទាំងពីរ

ដោយប្រព្រឹត្តទៅបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន លើកទី៩ គឺជាសក្ខីភាពដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរក្នុងការពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ តាមរយៈនោះ រួមចំណែកបន្តជម្រុញឲ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន។

នៅក្នុងសេចក្តីថ្លែងការណ៍រួមក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីភាពចាំបាច់ក្នុងការកសាងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខឲ្យកាន់តែជាក់ស្ដែងថែមទៀត។ ភាគីទាំងពីរបានឯកភាពបង្កើនជំនួបជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់រវាងកងទ័ពនៃប្រទេសទាំងពីរ និងលើកកំពស់តួនាទីនៃបណ្ដាយន្តការដូចជា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន និងកិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិ៕

បកប្រែដោយ Thuy Anh