កងទ័ពជើងទឹកវៀតណាម និងចិន ធ្វើការយាមល្បាតរួមគ្នានៅឈូងសមុទ្រតុងកឹង
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន លើកទី៩ និងការយាមល្បាតរួមគ្នាលើកទី៣៨ នៅឈូងសមុទ្រតុងកឹង ជាមួយកងទ័ពជើងទឹកចិន នាព្រឹកថ្ងៃទី១៦ ខែមេសា នៅកំពង់ផែយោធា Beihai (ទីក្រុង Beihai ខេត្ត Guangxi ប្រទេសចិន) នាវាលេខ ០១៥ - Tran Hung Dao និងនាវាលេខ ០១៦ - Quang Trung (កងពលតូចលេខ ១៦២ តំបន់លេខ៤ កងទ័ពជើងទឹកប្រជាជនវៀតណាម) ជាមួយគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាម ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Do Minh មេបញ្ជាការរងតំបន់លេខ ៤ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចាប់ផ្តើមការយាមល្បាតរួមគ្នាជាមួយកងទ័ពជើងទឹកចិន។