នាយករដ្ឋមន្ត្រីអេត្យូពី បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមដោយជោគជ័យ
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៧ មេសា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកជំទាវ បានទទួលទានអាហារពេលព្រឹកជាមួយ លោក Abiy Ahmed Ali នាយករដ្ឋមន្ត្រីអេត្យូពី និងលោកជំទាវ ព្រមទាំងទទួលទានកាហ្វេ ដើរលេងជុំវិញបឹង Ho Tay បឹង Truc Bach និងអញើញទស្សនាវត្ត Tran Quoc ទីក្រុងហាណូយ។ នាថ្ងៃដដែល លោកជំទាវទាំងពីរបានអញ្ជើញទៅទស្សនាសាលាវិទ្យាល័យ Nguyen Dinh Chieu (ទីក្រុងហាណូយ)។