លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំ។ អញ្ជើញចូលរួមក៏មានលោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងក្នុងកិច្ចប្រជុំ

អង្គប្រជុំបានអះអាងថា ជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី ៩ ទទួលបានជោគជ័យលើគ្រប់ទិដ្ឋភាព ចាប់ពីការរៀបចំកម្មវិធី ការរៀបចំផែនការ ការត្រៀមរៀបចំខ្លឹមសារ ការទទួលភ្ញៀវ ពិធីការ ធានាសន្តិសុខ សុវត្ថិភាព ការឃោសនារហូតដល់ការសម្របសម្រួលរវាងស្ថាប័ន និងអង្គភាពនានារបស់វៀតណាម និងភាគីចិន។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី៩ ទទួលបានជោគជ័យ  ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អ និងសម្រេចបានលទ្ធផល​លើស​ពីការរំពឹងទុក។ ព្រមទាំងសង្កត់ធ្ងន់ថា ជំនួបប្រាស្រ័យលើកទី ៩ មានអត្ថន័យពិសេស ដែលត្រូវបានរៀបចំឡើងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន។ ការរៀបចំជំនួបប្រាស្រ័យ​ដោយជោគជ័យ បង្ហាញពីភាពម្ចាស់ការ និងសកម្មរបស់ក្រសួងការពារជាតិទាំងពីរក្នុងការអនុវត្តការយល់ឃើញរួមដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរសម្រេចបានក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមកិច្ចប្រជុំ

តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត ស្មារតីទទួលខុសត្រូវខ្ពស់ និងការចូលរួមយ៉ាងសកម្មរបស់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធដែលរួមចំណែកដល់ភាពជោគជ័យនៃព្រឹត្ដិការណ៍នេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្កត់ធ្ងន់ថា នាពេលខាងមុខ គួរតែបន្តរក្សាសកម្មភាពជួបប្រាស្រ័យមិត្ដភាពព្រំដែនជាមួយចិន ក៏ដូចជាប្រទេសជិតខាង ហើយបន្តស្រាវជ្រាវនូវខ្លឹមសារ ទម្រង់និងវិធីសាស្រ្តនៃការរៀបចំ ដើម្បីជំនួបប្រាស្រ័យនាពេលខាងមុខកាន់តែសម្បូរបែប​...

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់ប័ណ្ណសរសើររបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសជូនតំណាងរបស់អង្គភាពនានា

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឧត្តមសេនីយ៍ឯក Phung Si Tan បានប្រគល់ប័ណ្ណសរសើររបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម និងប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាមជូនតំណាងរបស់អង្គភាព និងបុគ្គលដែលមានស្នាដៃល្អក្នុងការរៀបចំ និងចូលរួមជំនួប​ប្រាស័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី ៩៕

បកប្រែដោយ Pham Diep