leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien មានប្រសាសន៍ក្នុងកិច្ចប្រជុំ

មានប្រសាសន៍ក្នុងកិច្ចប្រជុំប្រគល់ភារកិច្ច លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា នេះគឺជាសកម្មភាពកិច្ចការបរទេសសំខាន់មួយរបស់កងទ័ពក្នុងឆ្នាំ២០២៥។ ការដែលសហព័ន្ធរុស្ស៊ីអញ្ជើញវៀតណាមចាត់បញ្ជូនកម្លាំងទៅចូលរួមការដង្ហែក្បួនព្យុះហយាត្រានៅទីលានក្រហម ក្នុងឱកាសអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះ មិនត្រឹមតែបង្ហាញពីការវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរទៀតផង ជាពិសេសលើវិស័យការពារជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាផង។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា នេះជាសកម្មភាពមានអត្ថន័យពិសេសខាងនយោបាយ និងការទូត រួមចំណែកពង្រឹងជំនឿទុកចិត្តជាយុទ្ធសាស្ត្ររវាងកងទ័ពទាំងពីរ ទន្ទឹមនឹងនោះបង្ហាញពីទំនាក់ទំនងដ៏យូរអង្វែងរបស់វៀតណាមចំពោះបណ្តាប្រទេសដែលបានរួមដំណើរ និងគាំទ្រវៀតណាមក្នុងបុព្វហេតុការពារ និងកសាងប្រទេស។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Van Thanh នាយករងសាលានាយទាហានកងទ័ពជើងគោកលេខ១ មេបញ្ជាការក្រុមបេសសកម្មនៃកងទ័ពប្រជាជនវៀតណាម ចូលរួមព្យុហយាត្រានៅទីលានក្រហម

ក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៅលើពិភពលោក និងក្នុងតំបន់ ការចាត់បញ្ជូនកងកម្លាំងរបស់វៀតណាមទៅចូលរួមព្យុហយាត្រានៅទីលានក្រហម គឺជាសកម្មភាពជាក់ស្តែងដើម្បីអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគីភាវូបនីយកម្ម និងពិពិធកម្ម និងបង្ហាញពីទំនួលខុសត្រូវរបស់វៀតណាមក្នុងការកសាង និងរក្សាបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា វត្តមានរបស់ក្រុមបេសកកម្មនៃកងទ័ពប្រជាជនវៀតណាមនៅឯពិធីដង្ហែក្បួនព្យុះហយាត្រានៅទីលានក្រហម មិនត្រឹមតែជានិមិត្តរូបនៃសន្តិភាពប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីលើកកំពស់រូបភាព និងតួនាទីរបស់កងទ័ពប្រជាជនវៀតណាម ដែលជាកងទ័ពបដិវត្តន៍ មានរបៀបរៀបរយ ចំណាន ទំនើប ហើយ​ត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ។

leftcenterrightdel
 
leftcenterrightdel
ប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំ

នេះក៏ជាឱកាសដ៏មានតម្លៃសម្រាប់នាយទាហាន សិក្ខាកាមវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមទទួលបានបទពិសោធន៍ក្នុងការរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍ធំៗ ហើយ​បំរើប្រកបដោយប្រសិទ្ធភាពសម្រាប់សកម្មភាពនយោបាយ និងការពារជាតិសំខាន់ៗរបស់បក្ស និងរដ្ឋ នាពេលខាងមុខ៕

បកប្រែដោយ Duy Hoan