បរិយាកាសដ៏អ៊ូអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅបណ្ដាភូមិ
កប.អនឡាញ - នាប៉ុន្មានថ្ងៃនេះ នៅតាមភូមិនានានៃខេត្ត Soc Trang វៀតណាម ជនរួមជាតិខ្មែរកំពុងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលជាពិធីបុណ្យប្រពៃណីដ៏ធំបំផុតរបស់ជនរួមជាតិខ្មែរ។
ឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែមេសា។ ក្នុងក្តីសប្បាយរីករាយនៃការប្រមូលផលស្រូវបានច្រេីន និងបង្កងមានតម្លៃខ្ពស់ ជនរួមជាតិខ្មែរបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីពោរពេញដោយអត្តសញ្ញាណនៃជនជាតិ។
ព្រះតេជគុណ Tran Van Tha អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Soc Trang ព្រះចៅអធិការវត្តសិរីតាម៉ឺន បានឲ្យដឹងថា បុណ្យចូលឆ្នាំថ្មី គឺជាឱកាសអប់រំឲ្យកូនចៅអំពីការដឹងគុណចំពោះមាតាបិតា ព្រមទាំងក៏ជាឱកាសសម្រាប់គ្រួសារជួបជុំ មិត្តភក្តិជួបសំណេះសំណាល និងអបអរសាទរចំពោះលទ្ធផលក្នុងសិក្សានិងផលិត... អាស្រ័យលើនេះ ណែនាំឲ្យប្រជាពលរដ្ឋធ្វើអំពើល្អ ដើម្បីក្នុងឆ្នាំថ្មីទទួលបាននូវសេចក្ដីសុខ និងសុភមង្គល។
ព្រះតេជគុណ Tran Van Tha ក៏ចែករំលែកថា “ដើម្បីត្រៀមរៀបចំសម្រាប់បុណ្យចូលឆ្នាំថ្មី វត្តបានព្យួរទង់ និងរៀបចំតុបតែងលម្អទីធ្លាវត្ដ។ ទោះបីជាបុណ្យដ៏ធំបំផុតក្នុងឆ្នាំក៏ដោយ វត្តគ្រាន់តែរៀបចំតាមបែបសាមញ្ញប៉ុណ្ណោះ ប៉ុន្តែនៅតែធានាបាននូវរាល់ពិធី និងទំនៀមទម្លាប់ប្រពៃណីទាំងអស់”។
    |
 |
បុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរនៅខេត្ត Soc Trang (រូបថត៖ bienphong.com.vn) |
មកដល់ភូមិ Lao Den ឃុំ Vien Binh នៅប៉ុន្មានថៃ្ងនេះ គ្រប់ក្រុមគ្រួសារកំពុងអបអរសាទរបុណ្យចូលឆ្នាំថ្មី។ ជាមួយនឹងអត្ថន័យនៃការចាប់ផ្តើមឆ្នាំថ្មី មនុស្សគ្រប់គ្នាជួសជុល និងតុបតែងផ្ទះរបស់ពួកគេ។ លោក Lam Dung ចែករំលែកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដោយទទួលបានការយកចិត្តទុកដាក់ពីបក្សនិងរដ្ឋ ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះបានប្រសើរឡើងដោយឥតឈប់ឈរ។ ការដែលមានផ្លូវថ្នល់ បានធ្វើឲ្យការធ្វើដំណើរ ការលក់ដូរទំនិញរបស់ប្រជាជន និងការធ្វើដំណើរទៅសាលារៀនរបស់សិស្សានុសិស្សមានភាពងាយស្រួលជាងពេលមុនៗ។ បន្ទាប់មក ដោយសារមានអគ្គិសនី ប្រជាជនបានបណ្តាក់ទុនលើគម្រោងសេដ្ឋកិច្ចដែលមានប្រសិទ្ធភាពខ្ពស់។ ចាប់តាំងពីពេលនោះមក សេដ្ឋកិច្ចគ្រួសារកាន់តែងអភិវឌ្ឍ បុណ្យចូលឆ្នាំថ្មីមានភាពគ្រប់គ្រាន់ជាងប៉ុន្មានឆ្នាំមុន។
ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី គណៈកម្មាធិការប្រជាជនខេត្ត Soc Trang បានបញ្ជាឲ្យស្ថាប័នគ្រប់លំដាប់ថ្នាក់រៀបចំសកម្មភាពកម្សាន្តជាច្រើន ទៅសួរសុខទុក្ខ អបអរសាទរ និងជូនអំណោយដល់វត្តនៃជនជាតិខ្មែរ គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ គ្រួសារក្រីក្រ អ្នកមានប្រជាប្រិយភាព... ការយកចិត្តទុកដាក់ទាំងនេះ បានធ្វើឲ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីនៃជនជាតិខ្មែរ កាន់តែស្បាយរីករាយ និងមានអត្ថន័យ។ នេះក៏ជាកម្លាំងចលករសម្រាប់គ្រួសារនីមួយៗ និងបុគ្គលជនជាតិខ្មែរម្នាក់ៗ ខិតខំផលិត ធ្វើការ និងសិក្សា ដើម្បីកសាងគ្រួសាររុងរឿង និងភូមិវិបុលភាព។
បច្ចុប្បន្ន ជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងជិតបន្ទាត់ភាពក្រីក្រនៅតំបន់ជនជាតិភាគតិចក្នុងខេត្ត Soc Trang កំពុងមានភាពប្រសើរឡើង។ ប្រជាជនមានឱកាសទទួលបានគោលនយោបាយ និងការជួយគាំទ្រពីរដ្ឋ និងសហគមន៍ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារ និងបង្កើនប្រាក់ចំណូល ហើយតម្រូវការចាំបាច់ក៏ត្រូវបានបំពេញ។ ជីវភាពរស់នៅថ្មីជាមួយនឹងការផ្លាស់ប្តូរជាច្រើននៅជនបទបាននាំមកនូវភាពសប្បាយរីករាយដល់ជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៕
បកប្រែដោយ Thuy Anh