យុទ្ធនាការនេះនឹងត្រូវបានរៀបចំនៅទូទាំងប្រទេស ដោយចាប់ផ្តើមពីសង្កាត់ Hai Thanh ទីរួមខេត្ត Nghi Son ខេត្ត Thanh Hoa វៀតណាម។ Halotimes មានគោលបំណងផ្តល់សៀវភៅចំនួន ១ លានក្បាលអំពីប្រធានបទជាច្រើន រួមមាន ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បញ្ញាសិប្បនិម្មិត (AI) ការអភិវឌ្ឍផ្ទាល់ខ្លួន និងការចាប់ផ្ដើមអាជីវកម្ម។

leftcenterrightdel
ប្រតិភូចូលរួមព្រឹត្តិការណ៍

យុទ្ធនាការនេះក៏មានគោលបំណងកសាងបណ្ណាល័យសេដ្ឋកិច្ចជនបទចំនួន ១០០ ដែលបណ្ណាល័យនីមួយៗមានសៀវភៅ និងកុំព្យូទ័រចំនួន ១,០០០ ដល់ ២,០០០ ដើម្បីជួយប្រជាជនមានឱកាសទទួលបានឯកសារឌីជីថល និងឧបករណ៍សិក្សាទំនើបៗ។ ទន្ទឹមនឹងនោះ ក៏មានសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃយុទ្ធនាការដូចជា៖ សិក្ខាសាលា កម្មវិធី workshop ជាមួយអ្នកជំនាញ អាជីវករ និងសិល្បករ៕

បកប្រែដោយ Thuy Anh