VIETNAM MEDI-PHARM 2025 មានការចូលរួមពីអង្គភាពជាង៣០០ ដោយមានស្តង់ចំនួន ៤៥០។ VIETNAM MEDI-PHARM 2025 នឹងតាំងបង្ហាញផលិតផល និងបច្ចេកវិទ្យាទំនើបបំផុតរបស់សហគ្រាសផ្នែកវេជ្ជសាស្ត្រវៀតណាម និងសហគ្រាសមកពីប្រទេស តំបន់ដែនដីជាច្រើនដូចជា៖ សហរដ្ឋអាមេរិក រុស្ស៊ី អាល្លឺម៉ង់ អ៊ីតាលី សាធារណរដ្ឋឆែក ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ចិន តៃវ៉ាន់ (ចិន) ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ នូវែលសេឡង់... ការតាំងពិព័រណ៍ក៏មានសិក្ខាសាលា និងកិច្ចពិភាក្សាអំពីវិស័យវេជ្ជសាស្ត្រផងដែរ។

leftcenterrightdel
ពិព័រណ៍ Vietnam Medi-Pharm 2024 រៀបចំសកម្មភាពជាច្រើនដើម្បីបង្កើតឱកាសបើកទូលាយនូវទីផ្សារសម្រាប់សហគ្រាសវៀតណាម និងអន្តរជាតិ

គណៈកម្មាធិការរៀបចំបានឲ្យដឹងថា ពិព័រណ៍នេះគ្រោងនឹងទទួលទស្សនិកជនជាតិ និងអន្តរជាតិជាង ១២,០០០ នាក់ មកទស្សនា និងធ្វើពាណិជ្ជកម្ម ហើយត្រូវបានរំពឹងថានឹងបន្តអនុវត្តបានយ៉ាងល្អនូវតួនាទីជម្រុញពាណិជ្ជកម្មរវាងបណ្ដាប្រទេស និងតំបន់ដែនដី បង្កើតឱកាសសម្រាប់អង្គការ និងសហគ្រាសផ្សព្វផ្សាយផលិតផល បង្កើនការផ្លាស់ប្តូរបទពិសោធន៍ ចាប់យកឱកាសវិនិយោគ បើកទូលាយទីផ្សារ និងផ្ទេរបច្ចេកវិទ្យាដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងផលិតកម្ម និងអាជីវកម្ម។ ពិព័រណ៍នេះនឹងមានសកម្មភាពជាច្រើនដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចាប់យកឱកាសវិនិយោគ និងបើកទូលាយទីផ្សារសម្រាប់សហគ្រាសវៀតណាម និងអន្តរជាតិ៕

បកប្រែដោយ Thuy Anh