លិខិតថ្លែងអំណរគុណរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស
កប.អនឡាញ - ក្នុងឱកាសនៃការរៀបចំការដង្ហែក្បួនព្យុហយាត្រា ក្នុងពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥) ប្រកបដោយជោគជ័យ នាថ្ងៃទី ៣០ ខែមេសា គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានផ្ញើលិខិតថ្លែងអំណរគុណ។ កាសែតកងទ័ពប្រជាជន សូមណែនាំខ្លឹមសារមួយចំនួននៃលិខិតថ្លែងអំណរគុណដូចខាងក្រោម៖
ក្នុងរយៈពេលកន្លងមក ក្រោមការដឹកនាំរបស់ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស ដោយផ្ទាល់ និងជាប្រចាំគឺគណៈកម្មាធិការដឹកនាំមជ្ឈិមស្ដីពីរំលឹកខួបអនុស្សាវរីយ៍ ពិធីបុណ្យធំៗ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរបស់ប្រទេសជាតិ ក្នុងរយៈពេល ៣ ឆ្នាំ ២០២៣-២០២៥ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានដឹកនាំ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាននានា ដើម្បីរៀបចំការដង្ហែក្បួនព្យុហយាត្រា ក្នុងពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ ប្រកបដោយជោគជ័យ ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅក្នុងដួងចិត្តប្រជាជន និងមិត្តភក្តិអន្តរជាតិ រួមចំណែកលើកទឹកចិត្តស្មារតីស្នេហាជាតិ កម្លាំងរឹងមាំនៃមហាសាមគ្គីជាតិ មោទនភាព និងឆន្ទៈ ការប្តេជ្ញាចិត្តក្នុងការកសាងប្រទេសវៀតណាមប្រកបដោយរឹងមាំ សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ សុភមង្គល ឆ្ពោះទៅរកសង្គមនិយម។ ជោគជ័យនៃពិធីរំលឹកខួបអនុស្សាវរីយ៍ ការដង្ហែក្បួនព្យុហយាត្រា បានគាំទ្រ និងលើកទឹកចិត្តដល់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល បន្តលើកកំពស់កម្លាំងនៃមហាសាមគ្គីភាពជាតិ ឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍ - យុគសម័យនៃការរីកចម្រើនរបស់ប្រទេសជាតិ។
    |
 |
ផែននានាចូលរួមដង្ហែក្បួនព្យុហយាត្រា ក្នុងពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ |
គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស សូមថ្លែងអំណរគុណចំពោះការដឹកនាំរបស់បក្ស និងរដ្ឋ ក៏ដូចជាមនោសញ្ចេតនាដ៏ល្អ និងជំនួយដ៏មានតម្លៃ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរបស់ក្រសួង ស្ថាប័នមជ្ឈិម គណៈកម្មាធិការបក្ស អាជ្ញាធរ ប្រជាជនទីក្រុងហូជីមិញ ខេត្ត Dong Nai ខេត្ត Binh Duong និងមូលដ្ឋាននានា ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែកវៀតណាមបានជួយគាំទ្រ លើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលល្អបំផុតសម្រាប់អនុគណៈកម្មការដង្ហែក្បួនព្យុហយាត្រា និងកងកម្លាំងនៃកងទ័ពប្រជាជនវៀតណាម ហ្វឹកហ្វឺន ចូលរួមការដង្ហែក្បួនព្យុហយាត្រា ក្នុងពិធីរំលឹកអនុស្សាវរីយ៍ ត្រឡប់ទៅស្ថាប័ន និងអង្គភាព ដោយធានាសុវត្ថិភាពជាដាច់ខាត។ អាស្រ័យហេតុនេះ ពង្រឹងចំណងសាមគ្គីភាព ភាពស្និទ្ធស្នាលរវាងកងទ័ព និងប្រជាជន រួមចំណែកបង្កើតកម្លាំងដ៏ធំធេងសម្រាប់កងទ័ពប្រជាជនវៀតណាម អនុវត្តប្រកបដោយជោគជ័យគ្រប់ភារកិច្ច។
សូមអរគុណ!
បកប្រែដោយ Huyen Trang