លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម ប្រធានអនុគណៈកម្មាធិការដង្ហែរក្បួនព្យុះហយាត្រា អញ្ជើញជាអធិបតីនៃជំនួប។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia ថ្លែងក្នុងជំនួប

នៅក្នុងជំនួបនេះ ប្រធានក្រុមបេសកកម្មនៃប្រទេសនានាបានសម្តែងនូវកិត្តិយស និងសេចក្តីសោមនស្សរីករាយដែលត្រូវបានក្រសួង​ការពារប្រទេស​វៀតណាមអញ្ជើញចូលរួមដង្ហែក្បួនព្យុះហយាត្រាក្នុងពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ / ៣០ មេសា ២០២៥)។

ប្រធានក្រុមបេសកកម្មទាំងនេះ បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងធានាបានល្អនូវការធ្វើដំណើរ កន្លែងស្នាក់នៅ និងកន្លែងហ្វឹកហាត់។ ជាពិសេសមានចំណាប់អារម្មណ៍ខ្លាំ​ចំពោះការរស់រាយរាក់ទាក់របស់ប្រជាជន​វៀត​ណាម។

leftcenterrightdel
លោកវរសេនីយ៍ឯក Sompheng Keosila ប្រធានក្រុមបេសកកម្មនៃកងទ័ពប្រជាជនឡាវថ្លែងក្នុងជំនួប

ថ្លែងក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia ឲ្យដឹងថា ពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់វៀតណាម ហើយក៏ជាក្ដីសប្បាយរួមរបស់មិត្តអន្តរជាតិដែលបានជួយបដិវត្តន៍វៀតណាម។ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានអះអាងថា វៀតណាមចងចាំជានិច្ចនូវជំនួយដ៏ធំធេងនោះ រួមទាំងពីប្រទេសចិន ឡាវ និងកម្ពុជាផងដែរ។

leftcenterrightdel
ថ្នាក់ដឹកនាំអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមជូនអំណោយដល់ក្រុមបេសកកម្មរបស់កងទ័ពនៃប្រទេសចិន ឡាវ និងកម្ពុជា
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia និងប្រតិភូទាំងឡាយថតរូបអនុស្សាវរីយ៍ជាមួយក្រុមបេសកកម្មនៃកងទ័ពប្រជាជនឡាវ

លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia មានក្ដីសប្បាយរីករាយដែលបានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ពនៃប្រទេសនានាដែលបានបញ្ជូនកម្លាំងទៅចូលរួមដង្ហែក្បួនព្យុះហយាត្រា។ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia សង្កត់ធ្ងន់ថា ការចូលរួមរបស់ក្រុមបេសកកម្មនឹងរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យរួមនៃពិធី ក៏ដូចជាបង្ហាញពីចំណងសាមគ្គីភាពមិត្តភាពរវាងវៀតណាម និងប្រទេសជិតខាងទាំងបីដែលមានខ្សែព្រំដែនជាប់គ្នា។ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានស្នើឱ្យស្ថាប័នមានសមត្ថកិច្ចបន្តធានាបានល្អនូវគ្រប់ទិដ្ឋភាពក្នុងអំឡុងពេលក្រុមបេសកកម្មហ្វឹកហាត់ និងបំពេញភារកិច្ច។

បកប្រែដោយ Pham Diep