ថ្មីៗនេះ ស្ថាប័ន និងអង្គភាពនានា បានបង្កើតផែនការការពារសន្តិសុខនិងសុវត្ថិភាពសម្រាប់ការប្រារព្ធពិធីនេះ រក្សារការប្រចាំការយ៉ាងតឹងរ៉ឹង រៀបចំការអនុវត្តហ្វឹកហាត់ផែនការប្រយុទ្ធ ក្តាប់ជាប់ស្ថានភាព ដោះស្រាយបញ្ហាកើតឡើងភ្លាមៗ មិនទុកឲ្យកើតមានភាពអសកម្ម ឬការភ្ញាក់ផ្អើល បង្កើនការត្រួតពិនិត្យ និងទប់ស្កាត់ការចេញចូលដោយខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែន។ ការងារឃោសនាផ្សព្វផ្សាយអំពី​អត្ថន័យជាប្រវត្តិសាស្ត្រនៃពិធីរំលឹក​ខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ ក៏ត្រូវបានជម្រុញយ៉ាងខ្លាំងផងដែរ ដែល​បង្កើតឱ្យមានការរីករាលដាលយ៉ាងខ្លាំង និងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។ កងកម្លាំងដែលចូលរួមដង្ហែក្បួនព្យុះហយាត្រាបានរៀបចំការហ្វឹកហ្វឺនយ៉ាងម៉ឺងម៉ាត់ បង្ហាញពីភាពក្លាហានខ្លាំងក្លារបស់កងកម្លាំងប្រដាប់អាវុធនិយាយរួម និងកងទ័ពនិយាយដោយឡែក ជាពិសេសតាមរយៈការហាត់សមគ្រប់កម្រិត។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងក្រុមការងារត្រួតពិនិត្យទីតាំងប្រចាំការត្រៀមប្រយុទ្ធរបស់កងកម្លាំងនានា

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានទទួលស្គាល់ និងលើកសរសើរកងកម្លាំងនានាក្នុងការអនុវត្តភារកិច្ចត្រៀមប្រយុទ្ធ និងស្នើឱ្យកងកម្លាំងទាំងឡាយបន្តរក្សាយ៉ាងតឹងរឹងនូវចំនួនកងទ័ពប្រចាំការ សម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកងកម្លាំងទាំងក្នុង និងក្រៅកងទ័ព បង្កើតផែនការជាក់លាក់នៅពេលមានស្ថានភាពកើតឡើង គ្រប់គ្រងនិងសង្កេតមើលយន្តហោះគ្មានមនុស្សបើក ក្តាប់ជាប់ស្ថានភាពនៅតាមបណ្តាញអ៊ីនធឺណែត និងធានាសុវត្ថិភាពជាដាច់ខាតសម្រាប់រាល់សកម្មភាពក្នុងអំឡុងពេល​​ប្រព្រឹត្តទៅ​ពិធីសំខាន់ៗនេះ​របស់ប្រទេសជាតិ៕

បកប្រែដោយ Thanh Cong