មានប្រសាសន៍ក្នុងពិធីបិទ លោកឧត្តមសេនីយ៍ត្រី Hoang Huu Quy អនុប្រធានតុលាការយោធាមជ្ឈិមបានអះអាងថា ក្នុងរយៈពេលមួយខែ វគ្គបណ្តុះបណ្តាលបានបំពេញនូវខ្លឹមសារ និងកម្មវិធីដែលបានដាក់ចេញ។ លោកសង្ឃឹមថា ពេលត្រឡប់មកប្រទេសវិញ នាយទាហានតុលាការយោធាឡាវ នឹងបន្តសិក្សា និងអនុវត្តចំណេះដឹងដែលទទួលបានក្នុងវគ្គបណ្ដុះបណ្ដាលក្នុងការបំពេញល្អភារកិច្ចដែលត្រូវបានប្រគល់ជូន រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍឱ្យកាន់តែរឹងមាំនូវផ្នែកតុលាការយោធានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Hoang Huu Quy មានប្រសាសន៍ក្នុងពិធី

លោកឧត្តមសេនីយ៍ត្រី Hoang Huu Quy សង្ឃឹមថា នាពេលខាងមុខ កងទ័ពប្រជាជននៃប្រទេសទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរ ការសិក្សា និងការផ្លាស់ប្ដូរគណៈប្រតិភូក្នុងវិស័យតុលាការនិយាយរួម និងតុលាការយោធានិយាយដោយឡែក ដើម្បីលើកកម្ពស់ការយល់ដឹង និងសមត្ថភាពសម្រាប់នាយទាហានតុលាការយោធានៃប្រទេសទាំងពីរ តាមនោះ រួមចំណែកពង្រីកថែមទៀតនូវចំណងសាមគ្គីភាព និងជិតស្និទ្ធរវាងកងទ័ពនិងប្រជាជនវៀតណាមនិងឡាវ។

លោកវរសេនីយ៍ឯក Chanthavixay Nammavongsa ប្រធានតុលាការយោធាភាគខាងត្បូង ប្រធានគណៈប្រតិភូតុលាការយោធាឡាវ បានឲ្យដឹងថា ក្នុងវគ្គបណ្តុះបណ្តាលនេះ នាយទាហានក្នុងគណៈប្រតិភូទទួលបានបទពិសោធន៍ និងតម្លៃជាក់ស្តែងជាច្រើនពីនាយទាហានវៀតណាម។ បទពិសោធន៍ដ៏មានតម្លៃទាំងនេះនឹងត្រូវបាននាយទាហានអនុវត្តនៅអង្គភាពរបស់ខ្លួន នៅពេលត្រឡប់មកប្រទេសវិញ។

* នារសៀលថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ នាយកដ្ឋានចលនាមហាជនបានសហការជាមួយអង្គភាពលេខ ៨៧១ បើកវគ្គបណ្ដុះបណ្ដាលជំនាញចលានាមហាជនឆ្នាំ ២០២៥ ដល់នាយទាហាននៃកងទ័ពប្រជាជនឡាវ។

leftcenterrightdel
ប្រតិភូនិងសិក្ខាកាមថតរូបជាមួយគ្នា

វគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណងបំប៉ន់ចំណេះដឹង សមត្ថភាព ជំនាញ ចែករំលែកបទពិសោធន៍ និងវិធីសាស្រ្តល្អក្នុងសកម្មភាពចលនាមហាជននៃកងទ័ពទាំងពីរ រួមចំណែកលើកកំពស់សមត្ថភាព ជំនាញរបស់នាយទាហាន ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិឡាវ។

តាមកម្មវិធី នាយទាហាននៃកងទ័ពប្រជាជនឡាវនឹងសិក្សាលើប្រធានបទចំនួន ៨ ស្តីពីចលនាមហាជន និងការងារឃោសនាពិសេស ទៅទស្សនានិងផ្លាស់ប្តូរបទពិសោធន៍ស្ដីពីការងារចលនាមហាជននៅអង្គភាពមួយចំនួននៃកងទ័ពប្រជាជនវៀតណាម៕

បកប្រែដោយ Thuy Anh