វៀតណាមឈ្នះជើងឯកការប្រកួតបាល់ទាត់នគរបាល និងប៉ូលីសអាស៊ាន
កប.អនឡាញ - បន្ទាប់ពីការប្រកួតអស់រយៈពេលជាងមួយសប្តាហ៍ ការប្រកួតបាល់ទាត់នគរបាល និងប៉ូលីសអាស៊ានបូកឆ្នាំ ២០២៥ បានបិទនៅយប់ថ្ងៃទី ១៥ ខែកក្កដា នៅកីឡដ្ឋាន Hang Day (ទីក្រុងហាណូយ)។
ការប្រកួតនេះត្រូវបានរៀបចំឡើងដោយក្រសួងនគរបាលវៀតណាមសហការជាមួយសហព័ន្ធកីឡាបាល់ទាត់វៀតណាម នាយកដ្ឋានអប់រំកាយនិង កីឡាវៀតណាម និងសម្ព័ន្ធក្រុមហ៊ុន T&T និងធនាគារ SHB ក្នុងឱកាសអបអរសាទរខួបលើកទី ៨០ នៃទិវាប្រពៃណីនគរបាលប្រជាជនវៀតណាម (១៩ សីហា ១៩៤៥ / ១៩ សីហា ២០២៥) និងខួបលើកទី ២០ នៃទិវាប្រជាជនទាំងមូលការពារសន្ដិសុខមាតុភូមិ (១៩ សីហា២០០៥ / ១៩ សីហា ២០២៥)។
    |
 |
កីឡាករនៃក្រុមបាល់ទាត់នគរបាលប្រជាជនវៀតណាម II អបអរគ្រាប់បាល់បញ្ចូលទីក្រុមបាល់ទាត់ប៉ូលីសកម្ពុជា |
ការប្រកួតនេះមានការចូលរួមពីក្រុមបាល់ទាត់ចំនួន ៨ ដែលតំណាងឱ្យកងកម្លាំងនគរបាលនិងប៉ូលីសនៃប្រទេសចំនួន ៧ គឺប្រទេសថៃ ឡាវ កម្ពុជា សិង្ហបុរី ទីម័រខាងកើត អូស្ត្រាលី និងវៀតណាម។ ដោយឡែក វៀតណាមមានពីរក្រុមចូលរួមគឺក្រុមបាល់ទាត់នគរបាលប្រជាជនវៀតណាម I និងក្រុមបាល់ទាត់នគរបាលប្រជាជនវៀតណាម II។
នៅវគ្គផ្ដាច់ព្រ័ត្រនោះ ក្រុមបាល់ទាត់នគរបាលប្រជាជនវៀតណាម II បានយកឈ្នះលើក្រុមបាល់ទាត់ប៉ូលីសកម្ពុជាក្នុងលទ្ធផល ៤-០ ដើម្បីដណ្ដើមបានជើងឯក។
បកប្រែដោយ Pham Diep