ស៊ីហ្គេម ៣៣៖ វៀតណាមដណ្ដើមបានមេដាយមាសចំនួន ៤ គ្រឿង
កប.អនឡាញ - នៅថ្ងៃប្រកួតស៊ីហ្គេមជាផ្លូវការ (ថ្ងៃទី ១០ ខែធ្នូ) គណៈប្រតិភូកីឡាវៀតណាមបានចូលរួមប្រកួតប្រជែងក្នុងប្រភេទកីឡាជាច្រើនដែលមានប្រៀបខ្លាំងៗដូចជា ជូជីតស៊ូ តេក្វាន់ដូ ទូកកាណូ ប៉េតង់ និងហែលទឹក។
នៅប្រភេទកីឡាទូកកាណូ កីឡាការិនី Nguyen Thi Huong និង Diep Thi Huong របស់វៀតណាមបានឈ្នះមេដាយមាសក្នុងវិញ្ញាសាចែវទូកកាណូចម្ងាយ ៥០០ ម៉ែត្រផ្នែកនារី ដោយប្រើពេលវេលា ២ នាទី ១៤.៥៦៥ វិនាទី។ បន្ទាប់មក ប្រភេទតេក្វាន់ដូក៏បានឈ្នះមេដាយមាសក្នុងវិញ្ញាសាសំដែងចម្រុះនារី ១ និងបុរស១ ដោយសម្រេចបានពិន្ទុ ៨.០៦០។
    |
 |
|
កីឡាករកងទ័ព Tran Hung Nguyen (ឈរកណ្តាល) និង Nguyen Quang Thuan (ឈរខាងស្តាំ) ទទួលមេដាយ |
ក្នុងប្រភេទហែលទឹក អត្តពលិកកងទ័ព Tran Hung Nguyen ក៏បានឈ្នះមេដាយមាសក្នុងវិញ្ញាសាហែលទឹកចម្រុះចម្ងាយ ២០០ ម៉ែត្រផ្នែកបុរស ដោយប្រើពេលវេលា ២ នាទី ២.១១ វិនាទី។
គិតត្រឹមម៉ោង ២១ យប់ថ្ងៃទី ១២ ខែតុលា គណៈប្រតិភូកីឡាវៀតណាមស្ថិតនៅលំដាប់ទី ៣ លើតារាងមេដាយ ដោយមានមេដាយមាស ៤ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ១៣ គ្រឿង។ ប្រទេសម្ចាស់ផ្ទះថៃស្ថិតនៅលំដាប់ទី ១ ដោយមានមេដាយមាស ១៨ គ្រឿង មេដាយប្រាក់ ១២ គ្រឿង និងមេដាយសំរិទ្ធ ៩ គ្រឿង៕
បកប្រែដោយ Pham Diep