កីឡាករហែលទឹក Nguyen Huy Hoang ទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងវិញ្ញាសាហែលសេរីចម្ងាយ ១,៥០០ ម៉ែត្រ (ផ្នែកបុរស) ក្នុងព្រឹត្តិការណ៍កីឡាហែលទឹកជើងឯកអាស៊ីឆ្នាំ២០២៥ កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ដោយប្រើថិរវេលា ១៥ នាទី ១៥ វិនាទី១។ នេះជាមេដាយមាសលើកដំបូងរបស់វៀតណាមលើវិញ្ញាសាបុរសក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី។
ការប្រកួតហែលទឹកជើងឯកអាស៊ីឆ្នាំ ២០២៥ នៅប្រទេសឥណ្ឌាគឺជាការប្រកួតលើកទី ១១ ដែលបានរៀបចំឡើង។ ការប្រកួតឆ្នាំនេះធ្វើឡើងចាប់ពីថ្ងៃទី ២៨ ខែកញ្ញាដល់ថ្ងៃទី ១០ ខែតុលាដោយមានអត្តពលិក ១,១០០ នាក់មកពី ២៤ ក្រុមគីឡា។ ក្រៅពីមេដាយមាសរបស់កីឡាករ Huy Hoang ក្រុមកីឡាវៀតណាមដណ្តើមបានមេដាយប្រាក់ចំនួន ៣ និងមេដាយសំរឹទ្ធចំនួន២៕
បកប្រែដោយ Pham Diep
Type the code from the image