អត្តពលកម្មវៀតណាមឈ្នះមេដាយមាសចំនួន ២ គ្រឿង ក្នុងការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍
កប.អនឡាញ - នៅថ្ងៃទី ១៥ ខែវិច្ឆិកា ការប្រកួតជើងឯកអត្តពលកម្មយុវជនអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៥ បានចាប់ផ្តើមនៅប្រទេសឥណ្ឌូនេស៊ី។
ការប្រកួតនេះប្រមូលផ្តុំអត្តពលិកចំនួន ២៥០ នាក់មកពី ១១ ប្រទេស ដែលក្នុងនោះ ក្រុមអត្តពលកម្មវៀតណាមដែលមានកីឡាករចំនួន ៣២ នាក់ផងដែរ។
    |
 |
|
កីឡាការិនី Hoang Thi Ngoc Anh បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងវិញ្ញាសារត់ចម្ងាយ ១៥០០ ម៉ែត្រផ្នែកនារី |
នៅថ្ងៃបើកឆាក ក្រុមអត្តពលកម្មវៀតណាមបានឈ្នះមេដាយមាសចំនួន ២ គ្រឿង។ ក្នុងវិញ្ញាសារត់ចម្ងាយ ១៥០០ ម៉ែត្រផ្នែកនារីអាយុក្រោម ២០ ឆ្នាំ កីឡាការិនី Hoang Thi Ngoc Anh បានជាប់ចំណាត់ថ្នាក់លេខ ១ ដែលប្រើពេល ៤ នាទី ៥៣.៤១ វិនាទី។
ក្នុងវិញ្ញាសាគប់លំពែងផ្នែកនារីវ័យអាយុ ១៨ ឆ្នាំដល់ក្រោម ២០ ឆ្នាំ កីឡាការិនី Luong Thi Hong Diem បានឈ្នះជើងឯកដោយពិន្ទុ ៤៦.៦៥ ម៉ែត្រ។ ការប្រកួតបានបញ្ចប់នៅថ្ងៃទី ១៨ ខែវិច្ឆិកា៕
បកប្រែដោយ Pham Diep