ព្រឹត្តិការណ៍រត់ប្រណាំង Vietnam Women Run 2025 ដើម្បីលើកតម្កើងស្ត្រី និងផ្សព្វផ្សាយរបៀបរស់នៅបៃតង
កប.អនឡាញ - នាថ្ងៃទី១៩ ខែតុលា ក្នុងឱកាសអបអរសាទរខួបលើកទី ៩៥ នៃការបង្កើតសហភាពនារីវៀតណាម និងខួបលើកទី ១៥ នៃទិវានារីវៀតណាម អង្គភាព Content Share វៀតណាម សមាគមសហគ្រិននារីទីក្រុងហូជីមិញ និងក្រុមហ៊ុន PNJ បានសហការរៀបចំព្រឹត្តិការណ៍រត់ប្រណាំង Vietnam Women Run 2025។
Vietnam Women Run 2025 បានប្រព្រឹត្តិទៅនៅតំបន់ The Global City ទីក្រុងហូជីមិញ ដោយមានការចូលរួមពីកីឡាការិនីជាតិ និងអន្តរជាតិជាង ២០០០ នាក់។
    |
 |
កីឡាការិនីចូលរួមការរត់ប្រណាំង |
ការប្រណាំងនេះក្នុងបំណងលើកដម្កើងដល់ការលះបង់ និងការរួមចំណែករបស់ស្ត្រីចំពោះសង្គម និងគ្រួសារ ព្រមទាំងលើកទឹកចិត្តឲ្យមានរបៀបរស់នៅបៃតង។
ទន្ទឹមនឹងការប្រណាំង គណៈកម្មការរៀបចំកម្មវិធី Vietnam Women Run 2025 បានរៀបចំជំនួបសំណេះសំណាលជាមួយកម្មការិនីនៅក្នុងមណ្ឌលឧស្សាហកម្ម កិច្ចពិភាក្សាលើការថែទាំសុខភាពសម្រាប់ស្ត្រីដែលចូលចិត្តហាត់ប្រាណ និងការប្រណាំងតាមអនឡាញដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២១ ថ្ងៃ (ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២១ ខែតុលា) នៅទូទាំងប្រទេស។ល៕
បកប្រែដោយ Thanh Cong