សហព័ន្ធចំបាប់វៀតណាមបានបញ្ជាក់ថា វៀតណាមនឹងក្លាយជាប្រទេសម្ចាស់ផ្ទះសម្រាប់ការប្រកួតជើងឯកចំបាប់ឆ្នេរខ្សាច់ឆ្នាំ ២០២៦ ដែលជាព្រឹត្តិការណ៍សំខាន់មួយក្នុងប្រវត្តិសាស្ត្រកីឡាជាតិ។ ការប្រកួតនេះត្រូវបានគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៩ និងថ្ងៃទី ១០ ខែឧសភា នៅទីក្រុងដាណាង ដោយមានការចូលរួមពីអត្តពលិកបុរស និងស្ត្រី មកពីជុំវិញពិភពលោក។

leftcenterrightdel
ចំបាប់ឆ្នេរខ្សាច់គឺជាការប្រកួតកីឡាមួយដែលកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង (រូបថត៖ VTV.VN)

មុនការប្រកួត សហព័ន្ធចំបាប់វៀតណាម និងសហព័ន្ធចំបាប់ពិភពលោកនឹងធ្វើការត្រួតពិនិត្យទីតាំងប្រកួត​ និងឧបករណ៍ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ។

ចំបាប់ឆ្នេរខ្សាច់គឺជាប្រភេទកីឡាមួយដែលកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ដោយសារចំបាប់ត្រូវបានបញ្ចូលក្នុងកម្មវិធីប្រកួតកីឡាធំៗជាច្រើននៅជុំវិញពិភពលោក។ នៅឆ្នាំ ២០២៥ ចំបាប់បានមានវត្ដមានក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ហើយនៅឆ្នាំ ២០២៦ ចំបាប់ឆ្នេរខ្សាច់នឹងមានវត្ដមានក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ី ក៏ដូចជាកីឡាអូឡាំពិកយុវជនផងដែរ៕

បកប្រែដោយ​ Pham Diep