ក្រសួងការពារប្រទេសបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទប្បញ្ញត្តិសម្របសម្រួលអន្តរស្ថាប័នស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU)
កប.អនឡាញ - នៅថ្ងៃទី ៩ ខែធ្នូ ថ្លែងក្នុងសម័យប្រជុំលើកទី ២៥ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួង ស្ថាប័ននិងមូលដ្ឋាននានាត្រូវបន្តអនុវត្ដគោលដៅពីរ គឺប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) ផង និងអភិវឌ្ឍមុខរបរនេសាទប្រកបដោយចីរភាពផង។ ធានានូវកិត្យានុភាព កិត្តិយសនិងផលប្រយោជន៍របស់ប្រទេសជាតិ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួង ស្ថាប័ន បន្តអនុវត្តយ៉ាងតឹងរ៉ឹងនូវសេចក្តីសន្និដ្ឋាន សេចក្តីណែនាំ និងសារទូរលេខរបស់គណៈលេខាមជ្ឈិមបក្ស រដ្ឋាភិបាល និងនាយករដ្ឋមន្ដ្រី ស្ដីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់។
    |
 |
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងសម័យប្រជុំ |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បញ្ជាឲ្យក្រសួងកសិកម្ម និងបរិស្ថានសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានាដើម្បីធ្វើផែនការអភិវឌ្ឍន៍មុខរបរនេសាទប្រកបដោយចីរភាព រួមទាំងការធ្វើនេសាទ ការចិញ្ចឹមត្រី និងការកែច្នៃ។ ក្រសួងការពារប្រទេសដឹកនាំ និងសម្របសម្រួលជាមួយមូលដ្ឋាននានាដើម្បីបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទប្បញ្ញត្តិសម្របសម្រួលអន្តរស្ថាប័នស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU)។
ទន្ទឹមនឹងនោះ បង្កើនការល្បាតនិងត្រួតពិនិត្យនៅក្នុងដែនទឹកដែលមានព្រំប្រទល់ជាប់ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ។ល។ គ្រប់គ្រងនាវានេសាទដែលចេញចូលកំពង់ផែ និងដោះស្រាយយ៉ាងតឹងរ៉ឹងនូវនាវានេសាទដែលគ្មានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការ។ ព្រមទាំងណែនាំម្ចាស់នាវាឱ្យអនុវត្តនីតិវិធីស្ដីពីការរាយការណ៍នាវានេសាទ និងប្រជានេសាទដែលចេញចូលកំពង់ផែនៅលើ VneIDៗល ៕
បកប្រែដោយ Pham Diep