កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ១៩៩៥ មក លោកនាយករដ្ឋមន្ត្រីវៀតណាម បានចេញសេចក្តីសម្រេចស្ដីពីការបង្កើតសមាគមកីឡាជនពិការវៀតណាម (បច្ចុប្បន្នជាគណៈកម្មាធិការប៉ារ៉ាឡាំពិកវៀតណាម)។ ឆ្លងកាត់រយៈពេល ៣០ ឆ្នាំនៃការអភិវឌ្ឍនិងការធ្វើសមាហរណកម្ម ចលនាកីឡាជនពិការបានចាប់ផ្តើមនៅតាមខេត្ត ក្រុងជាច្រើនដែលទាក់ទាញមនុស្សជាង ៣៥,០០០ នាក់ ចូលរួមហ្វឹកហាត់ជាប្រចាំ ហើយក្លឹបកីឡាជនពិការរាប់រយត្រូវបានបង្កើតឡើង។ អត្តពលិកជនពិការវៀតណាមក៏សម្រេចបានសមិទ្ធផលជាច្រើននៅ ASIAN Para Games និងអាស៊ានប៉ារ៉ាហ្គេម។ ក្នុងនោះ អត្ដពលិកលើកទម្ងន់ Le Van Cong បានឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ នៅប៉ារ៉ាឡាំពិក ៣ ដងជាប់គ្នា និងឈ្នះជើងឯកពិភពលោក។

leftcenterrightdel
លោក Mai Van Chinh ឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីរំលឹកខួបលើកទី ៣០ នៃទិវាបង្កើតគណៈកម្មាធិការប៉ារ៉ាឡាំពិកវៀតណាម (រូបថត៖ គណៈកម្មការរៀបចំ)

មានប្រសាសន៍ក្នុងពិធី លោក Mai Van Chinh ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះសមិទ្ធិផលដែលគណៈកម្មាធិការប៉ារ៉ាឡាំពិកវៀតណាមសម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក។ ព្រមទាំងសង្កត់ធ្ងន់ថា “ដោយមានភាពក្លាហាន ប្រពៃណី និងសេចក្តីប្រាថ្នាដែលបានកសាងក្នុងរយៈពេលជាង ៣ ទស្សវត្សកន្លងមក រួមជាមួយនឹងការយកចិត្តទុកដាក់ពីបក្ស រដ្ឋ ការួមដំណើររបស់សហគមន៍ ចលនាប៉ារ៉ាឡាំពិកវៀតណាមនឹងបន្ដឈានទៅមុខ និងសម្រេចបានស្នាដៃល្អលើឆាកតំបន់ និងអន្តរជាតិ។

លោក Huynh Vinh Ai ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកវៀតណាម បានអះអាងថា “ក្នុងរយៈពេល ៣០ ឆ្នាំមកនេះ ពីប៉ុន្មានថ្ងៃដំបូងនៅជួបការលំបាកជាច្រើន ចលនាកីឡាជនពិការមានការរីកចម្រើនជាលំដាប់ កីឡាករ និងគ្រូបង្វឹកគ្រប់ជំនាន់ ទោះបីពិការកាយ កម្លាំងចិត្តក៏ដោយប៉ុន្ដែឆន្ទៈដ៏រឹងមាំបានជម្នះរាល់ការលំបាក ដើម្បីសម្រេចបានស្នាដៃល្អលើឆាកអន្តរជាតិ៕

បកប្រែដោយ Pham Diep