ទីក្រុងហូជីមិញផ្តល់អារហារជំនួយកម្លាំងដល់កម្មាភិបាល និងយុទ្ធជនដែលចូលរួមដង្ហែក្បួន ព្យុហយាត្រា
កប.អនឡាញ - ក្រោមពន្លឺថ្ងៃដ៏ក្ដៅគគុក ចាប់ពីថ្ងៃទី២០ ខែមេសា រហូតមកដល់ពេលនេះ មន្ទីរ អង្គភាព និងមូលដ្ឋាននានាក្នុងទីក្រុងហូជីមិញបានរៀបចំកម្មវិធីផ្តល់អារហារជំនួយកម្លាំងដល់កម្មាភិបាល យុទ្ធជនដែលចូលរួមដង្ហែក្បួន ព្យុហយាត្រាអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ / ៣០ មេសា ២០២៥)។
ក្រោមពន្លឺថ្ងៃដ៏ក្ដៅគគុក កម្មាភិបាល យុទ្ធជនចូលរួមដង្ហែរក្បួន ព្យុហយាត្រានៅតែហ្វឹកហ្វឺនយ៉ាងខ្លាំងក្លាតាំងចិត្តបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ។ បន្ទាប់ពីការហ្វឹកហ្វឺន កម្មាភិបាល បុគលិកនៃស្ថាប័នមួយចំនួន និងប្រជាពលរដ្ឋ បានផ្តល់អារហារជំនួយកម្លាំងដល់កម្មភិបាល យុទ្ធជនដែលចូលរួមដង្ហែក្បួនព្យុហយាត្រា ដូចជាទឹកដោះគោជូរ ផ្លែឈើ នំខេក ...
កម្មវិធីផ្តល់អារហារជំនួយកម្លាំងដល់កម្មាភិបាល និងយុទ្ធជនដែលចូលរួមដង្ហែក្បួនព្យុហយាត្រារបស់មន្ទីរ អង្គភាព និងប្រជាជនជាច្រើននៅទីក្រុងហូជីមិញមិនត្រឹមតែបានលើកទឹកចិត្តស្មារតី និងចែករំលែកការលំបាករបស់កម្មាភិបាល យុទ្ធជនប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន ឆ្ពោះទៅរកការប្រារព្ធខួបលើកទី ៥០ នៃទិវារំដោះជាតិភាគខាងត្បូង និងបង្រួបបង្រួមជាតិ។
ខាងក្រោមនេះជារូបភាពមួយចំនួននៃកម្មវិធីផ្តល់អារហារជំនួយកម្លាំងដល់កម្មាភិបាលនិងយុទ្ធជនដែលចូលរួមដង្ហែក្បួនព្យុហយាត្រា
បកប្រែដោយ Duy Hoan