ត្រួតពិនិត្យបឋមថ្នាក់ជាតិខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ
ការត្រួតពិនិត្យបឋមថ្នាក់រដ្ឋពិធីព្យុហយាត្រា ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥) បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ២៥ ខែមេសា) នៅលើវិថី Le Duan ខណ្ឌទី ១ នៃទីក្រុងហូជីមិញ។
ពិធីត្រូវបានបើកដោយការសម្តែងសិល្បៈដោយមានការចូលរួមពីមនុស្សជាង១០០០នាក់។ រួមមានការសម្តែងស្គរនៃបណ្ឌិត្យសភានគរបាលប្រជាជន ដែលមានស្គរជាង ៨០០ គ្រប់ប្រភេទ និងការសម្តែងរបាំកាំភ្លើងជាមួយនឹងប្រធានបទ "ប្រទេសជាតិពោរពេញដោយក្ដីរីករាយ"។
    |
 |
ការពិនិត្យបឋមរួមមាន កម្មវិធីសិល្បៈ ពិធីការរបស់បក្សនិងរដ្ឋ កម្មវិធីព្យុហយាត្រា និងការដង្ហែក្បួនរបស់កងកម្លាំងប្រដាប់អាវុធ និងមហាជន (រូបថត៖ Ty Huynh/VOV) |
កម្មវិធីការដង្ហែក្បួនព្យុះហយាត្រាបានចាប់ផ្តើមជាមួយនឹងពិធីគោរពទង់ជាតិ អមដោយសំឡេងបាញ់កាំភ្លើងធំចំនួន ២១ គ្រាប់ ដោយក្រុមកាំភ្លើងធំនៅកំពង់ផែ Bach Dang។
ពិធីត្រួតពិនិត្យចុងក្រោយថ្នាក់ជាតិគ្រោងនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៧ ខែមេសា។ ការប្រារព្ធខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិត្រូវបានប្រារព្ធឡើងចាប់ពីម៉ោង ៦ និង៣០នាទី ព្រឹកនៅថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២៥ ដោយមានអ្នកចូលរួមប្រហែល ១៣.០០០នាក់៕
តាម vovworld.vn