លោក Luong Cuong ប្រធានរដ្ឋវៀតណាម បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឡាវប្រកបដោយជោគជ័យ
កប.អនឡាញ - នាល្ងាចថ្ងៃទី ២៥ មេសា លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានត្រឡប់មកទីក្រុង ហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឡាវដោយជោគជ័យ តបតាមការអញ្ជើញរបស់លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ។