គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបន្តសម័យប្រជុំលើកទី ៤៤
បន្តសម័យប្រជុំលើកទី៤៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែមេសា គណៈប្រតិភូបានពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម និងបំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់ដូចជា៖
ច្បាប់ស្តីពីការដេញថ្លៃ ច្បាប់ស្តីពីការវិនិយោគក្រោមវិធីសាស្រ្តភាពជាដៃគូសាធារណៈ និងឯកជន ច្បាប់គយ ច្បាប់ស្តីពីពន្ធលើការនាំចេញនិងពន្ធនាំចូល ច្បាប់វិនិយោគ ច្បាប់ស្តីពីការវិនិយោគសាធារណៈ ច្បាប់ស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់ទ្រព្យសម្បត្តិសាធារណៈ (ច្បាប់គម្រោងទី១ វិសោធនកម្មច្បាប់ចំនួន៧)។
    |
 |
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ (រូបថត៖ quochoi.vn) |
លោក Le Quang Tung អគ្គលេខាធិការរដ្ឋសភា ប្រធានការិយាល័យរដ្ឋសភា បានឲ្យដឹងថា ខ្លឹមសារដែលបានកែសម្រួលត្រូវពិនិត្យយ៉ាងយកចិត្តទុកដាក់ ផ្តោតលើការផ្តល់អាទិភាពលើបញ្ហាបន្ទាន់ទាក់ទងនឹងការរៀបចំអង្គភាពរដ្ឋបាល និងការច្នៃប្រឌិត ព្រមទាំងវាយតម្លៃខ្លឹមសារថ្មីដែលជះឥទ្ធិពលខ្លាំងដល់សេដ្ឋកិច្ច និងសង្គម។
ក្នុងសម័យប្រជុំនាពេលរសៀល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចរបស់រដ្ឋសភាស្តីពីការលើកលែងថ្លៃសិក្សាសម្រាប់សិស្សសាលាមត្តេយ្យសិក្សាសាធារណៈ និងបឋមសិក្សាឆ្នាំសិក្សា ២០២៥-២០២៦; សេចក្តីព្រាងសេចក្តីសម្រេចរបស់រដ្ឋសភា ស្តីពីការបណ្តុះបណ្តាលលើមុខជំនាញ និងវិជ្ជាជីវៈជាក់លាក់ក្នុងវិស័យសិល្បៈ ... និងខ្លឹមសារមួយចំនួនទៀត៕
តាម vovworld.vn