សិល្បករគឺជាអ្នកដែលថែរក្សានិងផ្សព្វផ្សាយប្រពៃណីស្នេហាជាតិនិងមោទនភាពជាតិ
នាព្រឹកថ្ងៃទី ២៥ មេសា សន្និសីទទូទាំងប្រទេសបូកសរុបរយៈពេល ៥០ ឆ្នាំនៃវិស័យអក្សរសាស្ត្រ និងសិល្បៈវៀតណាមបន្ទាប់ពីការបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) បានប្រព្រឹត្តទៅនៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា (នៃទីក្រុងហាណូយ)។
ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ អក្សរសាស្ត្រនិងសិល្បៈវៀតណាមបានអភិវឌ្ឍយ៉ាងខ្លាំងក្លា ដោយសម្រេចបាននូវសមិទ្ធិផលសំខាន់ៗ ចាប់ពីទ្រឹស្តី រហូតដល់ការអនុវត្តប្រកបដោយភាពច្នៃប្រឌិត វិធីសាស្ត្រផ្សព្វផ្សាយ និងនិន្នាការទទួលយក។ ដើម្បីបន្តលើកតម្កើងតួនាទី និងបេសកកម្មរបស់អក្សរសាស្ត្រ សិល្បៈ នាពេលខាងមុខ វៀតណាមត្រូវផ្តោតលើការកសាងអក្សរសាស្ត្រ និងសិល្បៈវៀតណាមជឿនលឿន ពោរពេញដោយអត្តសញ្ញាណជាតិ។
    |
 |
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ quochoi.vn) |
លោក Nguyen Trong Nghia ប្រធានគណៈកម្មការឃោសនា និងចលនាមហាជនមជ្ឈឹម បានសង្កត់ធ្ងន់ថា៖ “ជាងពេលណាៗទាំងអស់ ជួរសិល្បករវៀត ណាមត្រូវបន្ត “ប្រកៀកស្មា” “ស្រុះចិត្តគំនិត” រួមគ្នាអនុវត្តបេសកកម្មដ៏ឧត្តុងឧត្តម និងការទទួលខុសត្រូវដ៏ធ្ងន់ប៉ុន្តែរុងរឿងចំពោះមាតុភូមិនិងប្រជាជន។ តាមរយៈស្នាដៃរបស់ខ្លួន សិល្បករគឺជាអ្នកដែលបណ្តុះពន្លកគ្រាប់ពូជនៃភាពស្រស់ស្អាត ក្តីមេត្តា និងសេចក្តីសប្បុរស។ រក្សានិងផ្សព្វផ្សាយប្រពៃណីស្នេហាជាតិ មោទនភាពជាតិ ជំនឿ និងសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន និងមានសុភមង្គល”។
ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានរៀបចំការតាំងពិព័រណ៌ “៥០ឆ្នាំអក្សរសាស្ត្រ និងសិល្បៈវៀតណាមអមដំណើរជាមួយប្រទេសជាតិ”៕
តាម vovworld.vn