ឡាវ កម្ពុជា និងចិន បញ្ជូនកងកម្លាំងទៅចូលរួមការដង្ហែក្បួនព្យុហយាត្រា ក្នុងពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមជាតិនៅវៀតណាម
កប.អនឡាញ - ក្នុងសន្និសីទកាសែតជាប្រចាំ នារសៀលថ្ងៃទី២៤ ខែមេសា លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានជម្រាបជូនអំពីការចូលរួមរបស់គណៈប្រតិភូអន្តរជាតិក្នុងពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមជាតិ។ ជាពិសេស វៀតណាមមានសេចក្តីសោមនស្សរីករាយដោយទទួលកងកម្លាំងនៃកងទ័ពមកពីប្រទេសឡាវ កម្ពុជា និងចិនដែលមកចូលរួមការដង្ហែក្បួនព្យុហយាត្រា។