យោងតាមលោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាមពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែមេសា គឺជាការបន្តនូវទំនាក់ទំនងមិត្តភាពដ៏មហិមា និងសាមគ្គីភាពពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងភាពជិតស្និទ្ធរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ជាក់ស្តែងក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការដោយផ្អែកលើខ្លឹមសារដែលសម្រេចបានក្នុងកិច្ចប្រជុំរវាងការិយាល័យនយោបាយនៃប្រទេសទាំងពីរវៀតណាម និងឡាវ នៅខែកញ្ញា ឆ្នាំ២០២៤ ក៏ដូចជាកិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។

leftcenterrightdel
ការចែករំលែករបស់លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាមនៅលើគេហទំព័ររបស់ទីភ្នាក់ងារសារព័ត៌មានឡាវ នៅថ្ងៃទី២៤ ខែមេសា (រូបថតអេក្រង់)

លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវ បានអះអាងថា ទោះបីជាស្ថានភាពក្នុងតំបន់ និងនៅលើពិភពលោកបន្តវិវឌ្ឍយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានក៏ដោយ ក៏ក្រោមការដឹកនាំរបស់បក្សទាំងពីរ រដ្ឋាភិបាល រដ្ឋសភា រណសិរ្សឡាវកសាងប្រទេសជាតិ រណសិរ្សមាតុភូមិវៀតណាម អង្គការមហាជន និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធ និងអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀង និងផែនការសហប្រតិបត្តិការ សម្រេចបានលទ្ធផលជាក់ស្តែងលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីត្រូវបានពង្រីកដោយឥតឈប់ឈរ និងសម្រេចបានជោគជ័យជាច្រើន។ ប្រទេសទាំងពីរបានអនុវត្តគម្រោងសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគរួមគ្នា និងពាណិជ្ជកម្មតាមព្រំដែន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

យោងតាមលោកស្រីឯកអគ្គរដ្ឋទូតឡាវ នាពេលខាងមុខ ឡាវ និងវៀតណាមគប្បីបន្តពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីសម្រួលដល់ចរាចរទំនិញ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរក៏គប្បីផ្តោតលើការយកចិត្តទុកដាក់លើការពង្រីកការវិនិយោគរួមគ្នាតាមរយៈការរៀបចំសេវាកម្មដឹកជញ្ជូន ការផលិតទំនិញទូទៅ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងសហគ្រាសធុនតូច និងមធ្យម។

លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវបានចាត់ទុកថា ការចែករំលែកជំនាញរដ្ឋបាល និងបច្ចេកទេសក៏មានសារៈសំខាន់ផងដែរ ដើម្បីបង្កើនសមត្ថភាពរបស់វិស័យឯកជន និងធុរកិច្ច ព្រមទាំងជំរុញពាណិជ្ជកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព និងតម្លាភាព តាមរយៈការលុបចោលរបាំង និងការកែលម្អនីតិវិធីនាំចូល និងនាំចេញ។

ស្តីអំពីការរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមប្រទេសជាតិរបស់វៀតណាម (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ / ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥) អ្នកការទូតឡាវរូបនេះបានវាយតម្លៃថា ជ័យជំនះរបស់វៀតណាមកាលពីពាក់កណ្តាលសតវត្សរ៍មុន គឺជាជ័យជម្នះល្បីល្បាញលើពិភពលោក ហើយជារបត់ប្រវត្តិសាស្ត្រមិនត្រឹមតែសម្រាប់ប្រជាជននៃប្រទេសវៀតណាមប៉ុណ្ណោះទេ  ថែមទាំងមានអត្ថន័យដ៏សំខាន់សម្រាប់បដិវត្តន៍នៅប្រទេសឡាវ កម្ពុជា និងចលនាបដិវត្តន៍ពិភពលោកទៀតផង។

លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវ បានសង្កត់ធ្ងន់ថា ឡាវ និងវៀតណាម បានបង្កើតសម្ព័ន្ធមិត្តប្រយុទ្ធពិសេសមួយ ដោយចាប់ផ្តើមពីសាមគ្គីភាពដ៏ជ្រាលជ្រៅ។ បក្ស រដ្ឋ និងប្រជាជនឡាវបានគាំទ្រដោយស្មោះអស់ពីចិត្ត និងបង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមបើក “ផ្លូវលំហូជីមិញ” ឆ្លងកាត់ទឹកដីឡាវ សម្របសម្រួលកិច្ចខិតខំប្រឹងប្រែង “ឆ្លងជួរភ្នំ Truong Son ដើម្បីសង្គ្រោះជាតិ” និងចុងក្រោយរំដោះភាគខាងត្បូងទាំងស្រុង និងបង្រួបបង្រួមប្រទេសវៀតណាម។

លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវ បានអះអាងថា “ជ័យជំនះរបស់កងទ័ព និងប្រជាជនវៀតណាម  គឺជាប្រភពលើកទឹកចិត្តដ៏ធំធេងសម្រាប់ប្រជាជនឡាវ ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍប្រទេសជាតិ។ បក្ស រដ្ឋ និងប្រជាជនឡាវចាត់ទុកសមិទ្ធិផល និងជ័យជំនះនេះជាជោគជ័យរួមក្នុងការតស៊ូរួមគ្នាដើម្បីសេរីភាព និងវឌ្ឍនភាព”៕

បកប្រែដោយ Huyen Trang