ជំនួបប្រាស្រ័យមិត្តភាពអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៥ របស់បណ្តាប្រទេសអាស៊ី
កប.អនឡាញ - នេះជាព្រឹត្តិការណ៍ការទូតប្រចាំឆ្នាំដែលរៀបចំឡើងដើម្បីរួមចំណែកពង្រឹងសកម្មភាពការទូតរវាងប្រជាជននិងប្រជាជន។
នាថ្ងៃទី ២៦ មេសា សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ បានសហការជាមួយស្ថានទូតឡាវ កម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌា បង់ក្លាដែស និងស្រីលង្កា រៀបចំកម្មវិធីជួបប្រាស្រ័យមិត្តភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៥ របស់ប្រទេសអាស៊ីមួយចំនួន។
    |
 |
ប្រតិភូទាំងឡាយធ្វើពិធីស្រង់ព្រះ |
នេះជាព្រឹត្តិការណ៍ការទូតប្រចាំឆ្នាំដែលរៀបចំឡើងដើម្បីរួមចំណែកពង្រឹងសកម្មភាពការទូតរវាងប្រជាជននិងប្រជាជន ដោយហេតុនេះជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់រដ្ឋធានី នាំទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជនឈានដល់កម្រិតថ្មីមួយ។
កម្មវិធីនេះមានការចូលរួមពីប្រតិភូជាង ២០០នាក់មកពីស្ថានទូត និងអង្គការអន្តរជាតិ រួមទាំងតំណាងក្រសួង ស្ថាប័នមជ្ឈិម មន្ទីរ អង្គភាព សមាគមមិត្តភាព និងអង្គការសមាជិកនៃសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ។
ក្នុងកម្មវិធីនេះ ប្រតិភូទាំងឡាយបានចូលរួមពិធីប្រពៃណីដូចជា ពិធីស្រង់ព្រះ ពិធីចងខ្សែដៃ និងពិធីបុណ្យ Holi និងទស្សនាកម្មវិធីសម្តែងសិល្បៈពិសេសដោយវិចិត្រករវៀតណាម រួមទាំងបុគ្គលិកស្ថានទូត និងនិស្សិតអន្តរជាតិមកពីប្រទេសផ្សេងៗ។
បកប្រែដោយ Pham Diep