ទីក្រុង Ninh Binh គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំង ១០ ដែលមានភាពរួសរាយរាក់ទាក់បំផុតនៅវៀតណាម
កប.អនឡាញ - ទីក្រុងទាំង១០ និងតំបន់ទាំង៥ ដែលមានភាពរួសរាយរាក់ទាក់បំផុតនៅវៀតណាម ទើបតែត្រូវបានប្រកាសក្នុងក្របខ័ណ្ឌនៃពិធីប្រគល់ពានរង្វាន់ Traveler Review Awards 2025 លើកទី១៣។ ក្នុងនោះ ទីក្រុង Ninh Binh នៅភាគខាងជើងវៀតណាម បានជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជីបោះឆ្នោត។
ដោយផ្អែកលើការវាយតម្លៃពីភ្ញៀវទេសចរជាង ៣៦០ លាននាក់នៅជុំវិញពិភពលោក ពានរង្វាន់ Traveler Review Awards របស់គេហទំព័រ Booking.com ទទួលស្គាល់ និងផ្តល់កិត្តិយសដល់ដៃគូដែលរក្សាបាននូវគុណភាពល្អនៃសេវាកម្ម និងរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងនូវការធ្វើដំណើរកម្សាន្ត។ នៅឆ្នាំ២០២៥ កន្លែងស្នាក់នៅជាង ១៣,០០០ នៅក្នុងប្រទេសវៀតណាម ត្រូវបានផ្តល់កិត្តិយសតាមរយៈពានរង្វាន់នេះសម្រាប់ភាពរួសរាយរាក់ទាក់ និងសេវាកម្មដែលលើសពីការរំពឹងទុក។
    |
 |
ទីក្រុង Ninh Binh គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំង ១០ ដែលមានភាពរួសរាយរាក់ទាក់បំផុតនៅវៀតណាម |
ជាលទ្ធផលទីក្រុង Ninh Binh ជាប់ចំណាត់ថ្នាក់ទី ២ ក្នុងបញ្ជីទីក្រុងដែលមានភាពរួសរាយរាក់ទាក់បំផុតនៅវៀតណាម ជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងវប្បធម៌គួរឲ្យចាប់អារម្មណ៍។
ទន្ទឹមនឹងបញ្ជីទីក្រុងដែលមានភាពរួសរាយរាក់ទាក់ Ninh Binh ក៏ជាប់ចំណាត់ថ្នាក់ទី ២ ក្នុងចំណោមតំបន់ដែលមានភាពរួសរាយរាក់ទាក់ទាំង៥ នៅវៀតណាមដែលត្រូវបានបោះឆ្នោតដោយ Booking.com។
ក្នុងបរិបទដែលផ្នែកទេសចរណ៍កំពុងស្តារឡើងវិញជាមួយការរំពឹងទុកថ្មីនៅឆ្នាំ២០២៥ ពានរង្វាន់នេះនឹងបំផុសគំនិតសម្រាប់ភ្ញៀវទេសចរមកស្វែងយល់ទេសភាពស្រស់ស្អាត និងវប្បធម៌របស់វៀតណាមនិយាយរួម និងខេត្ត Ninh Binh និយាយដោយឡែក៕
បកប្រែដោយ Thanh Cong