របៀបវារៈនៃការពិនិត្យចុងក្រោយរួមមាន៖ យន្ដហោះហោះអបរសាទរ ការសំដែងសិល្បៈវាយស្គរក្រោមប្រធានបទចម្រៀងមហាជ័យជំនះ ការសម្តែងសិល្បៈក្រោមប្រធានបទក្តីសុខសាន្តត្រានត្រើយទូទាំងប្រទេស ការដង្ហែក្បួនដោយផែនដង្ហែក្បួនចំនួន ៤០ របស់កងទ័ព កងជីវពល នគរបាល ក្រុមមហាជន និងក្រុមដង្ហែក្បួនព្យុះហយាត្រាអន្តរជាតិនៃកងទ័ពចិន ឡាវ និងកម្ពុជា។

leftcenterrightdel
គណៈកម្មាធិការដឹកនាំមជ្ឈិម និងថ្នាក់ដឹកនាំក្រសួងការពារប្រទេស ប្រគល់អំណោយលើកទឹកចិត្តដល់បណ្ដាកងកម្លាំងដែលចូលរួមការពិនិត្យហាត់សមចុងក្រោយ

មានប្រសាសន៍នៅទីនេះ លោក Nguyen Trong Nghia សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិម កត់សម្គាល់ និងលើកសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ដែលបានបំពេញយ៉ាងល្អនូវខ្លឹមសារនៃការហាត់សមចុងក្រោយនេះ ដើម្បីត្រៀមឲ្យបានល្អបំផុតសម្រាប់ខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ នាថ្ងៃទី ៣០ ខែមេសា ខាងមុខនេះ។

leftcenterrightdel
 
leftcenterrightdel
ក្រុមដង្ហែក្បួនរបស់កងទ័ពនៅពិធីពិនិត្យការហាត់សមចុងក្រោយថ្នាក់រដ្ឋ

លោក Nguyen Trong Nghia តម្រូវឲ្យអង្គភាពនីមួយៗត្រូវតែពិនិត្យយ៉ាងដិតដល់នូវការត្រៀមរៀបចំទាំងអស់ លើកទឹកចិត្តដល់កម្មាភិបាល យុទ្ធជន និងអង្គការមហាជនបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តភារកិច្ចនៅពិធី។ លោក Nguyen Trong Nghia បន្ថែមថា ទីភ្នាក់ងារ អង្គភាពនានាត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើការផ្សព្វផ្សាយនៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ ដោយផ្តោតលើលក្ខណៈពិសេសថ្មីៗ និងលេចធ្លោ និងធានាសុវត្ថិភាពដាច់ខាតសម្រាប់ពិធីរំលឹកខួបលើកទី ៥០ នៃទិវា រំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ។

បកប្រែដោយ Pham Diep