leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅទីបញ្ចុះសពយុទ្ធជនពលីជាតិ Truong Son

ដោយក្តីគោរព លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងក្រុមបេសកកម្មបានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏ធំធេងរបស់យុទ្ធជនពលីដែលបានលះបង់គ្រប់យ៉ាង  ប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងពលីកម្មដើម្បីឯករាជ្យ សេរីភាពរបស់ប្រទេសជាតិ ដើម្បីសុភមង្គលរបស់ប្រជាជន។

នៅចំពោះមុខវិញ្ញាណក្ខន្ធយុទ្ធជនពលី លោក Tran Thanh Man ប្រធានរដ្ឋសភា និងក្រុមបេសកម្មបានប្តេជ្ញាថានឹងរស់នៅ សិក្សា និងធ្វើការឱ្យបានល្អ ដើម្បីសក្តិសមនឹងការលះបង់របស់ជនរួមជាតិ និងយុទ្ធជនពលីនៅទូទាំងប្រទេស។ ជាបឋម ផ្តោតលើការបំពេញភារកិច្ចរបស់រដ្ឋសភានៅសម័យប្រជុំលើកទី៩ នាពេលខាងមុខ និងវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងច្បាប់ពាក់ព័ន្ធ បើកទំព័រថ្មីសម្រាប់ការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី៕

បកប្រែដោយ Pham Diep