សិក្ខាសាលានេះមានការចូលរួមពីប្រជាជនវៀតណាមជាច្រើនជំនាន់ដែលរស់នៅបារាំង និងមិត្តភក្តិបារាំងដែលស្រឡាញ់វៀតណាម។ មតិនានាក្នុងសិក្ខាសាលាបានវាយតម្លៃថា ជ័យជំនះថ្ងៃទី៣០ ខែមេសា “លាន់ឮខ្ទរខ្ទារពិភពលោក” មិនត្រឹមតែជាព្រឹត្តិការណ៍របស់វៀតណាមតែមួយ ឬទំនាក់ទំនងវៀតណាម-អាមេរិកនោះទេ។ អង្គសិក្ខាសាលាបានវិភាគអំពីហេតុផលជ្រាលជ្រៅនៃជ័យជំនះរបស់ប្រជាជនវៀតណាម ហើយបានអំពាវនាវឲ្យមានចំណងសាមគ្គីភាពរបស់បណ្តាជនជាតិជាមួយប្រជាជនវៀតណាម ជាពិសេសបារាំងជាកន្លែងមានចលនាប្រឆាំងសង្គ្រាមនៃចក្រពត្តិអាមេរិកនៅវៀតណាម និងអំពាវនាវឱ្យមានការជួយឧបត្ថម្ភវៀតណាមទាំងខាងនយោបាយ សម្ភារៈ និងស្មារតី។

leftcenterrightdel
បដា និងពាក្យស្លោកដ៏រស់រវើក ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ

នាថ្ងៃដដែល ក្នុងជំនួបជាមួយគណៈប្រតិភូគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនៅវេណេហ្ស៊ុយអេឡា លោក Nicolas Maduro ប្រធានាធិបតីវេណេស៊ុយអេឡា បានសម្តែងនូវការកោតសរសើរចំពោះប្រវត្តិសាស្ត្រដ៏រុងរឿងរបស់វៀតណាម ព្រមទាំងបានអះអាងថា យុវជនជំនាន់ក្រោយរបស់វៀតណាមនឹងក្លាយជាអ្នកបន្តសរសេយុទ្ធកថាអមតៈនៃមហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥ - ជ័យជំនះបើកចេញយុគ្គសម័យឯករាជ្យ បង្រួបបង្រួមសម្រាប់វៀតណាម។

ក្នុងពេលជាមួយគ្នានោះ ក្នុងបទសម្ភាសន៍ផ្តល់ដល់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅតៃវ៉ាន់ (ចិន) អ្នកប្រាជ្ញ និងបញ្ញវន្តក្នុងតំបន់បានអះអាងថា មេរៀនពីជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាមឈានចូលយុគសម័យថ្មី ក្នុងនោះមានស្មារតីសាមគ្គីភាពជាតិ ភាពខ្លួនទីពឹងខ្លួន  សុទ្ធតែជាកត្តាសំខាន់នៃតម្លៃស្ថិតស្ថិរ។ កម្លាំងពលំផ្ទៃក្នុងនោះ គឺជាអ្វីដែលធ្វើឱ្យវៀតណាមមានភាពខុសប្លែកគ្នានៅលើផែនទីអភិវឌ្ឍន៍ពិភពលោកនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត់៕

បកប្រែដោយ Thanh Cong