នាវាសន្តិភាព មកដល់ប្រទេសវៀតណាមក្នុងឱកាសខួបលើកទី ៥០ នៃការបង្រួបបង្រួមជាតិ
កប.អនឡាញ - នាវាសន្តិភាព នៃអង្គការ Peace Boat ដែលជាអង្គការក្រៅរដ្ឋាភិបាលដែលមានទីស្នាក់ការនៅជប៉ុន បានមកដល់ឈូងសមុទ្រ Ha Long (ប្រទេសវៀតណាម) កាលពីថ្ងៃទី ៣០ ខែមេសា ដោយបានដឹកមកនូវអ្នកដំណើរពិសេសៗគឺជាអ្នកដែលធ្លាប់ទទួលបានពានរង្វាន់ណូបែលសន្តិភាព។
កម្មវិធីផ្លាស់ប្តូរវប្បធម៌ "បន្តសរសេររឿងសន្តិភាព" បានប្រព្រឹត្តទៅក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥)។
បទចម្រៀង Hello Vietnam ត្រូវបានច្រៀង ដោយភ្ញៀវជប៉ុន វៀតណាម និងអន្តរជាតិ ក្នុងកម្មវិធីពិសេសមួយនៅលើនាវាពិសេស–Peace Boat ដែលបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ ១៩៨៣ មកម៉្លេះក្នុងគោលបំណងលើកកម្ពស់សន្តិភាព សិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាព។
    |
 |
នាវាសន្តិភាព ចូលចតនៅកំពង់ផែ Ha Long នាព្រឹកថ្ងៃទី ៣០ ខែមេសា (រូបថត៖ vovworld.vn) |
ដំណើរនៅឆ្នាំ ២០២៥ បានចាប់ផ្ដើមនៅទីក្រុង Yokohama (ប្រទេសជប៉ុន) ហើយគោលដៅទី៤ គឺទីក្រុង Ha Long (វៀតណាម)។
លោក Yoshioka Tatsuya សហស្ថាបនិក និងជានាយកប្រតិបត្តិនៃនាវាសន្តិភាព (Peace Boat) បានសម្តែងនូវការកោតសរសើរចំពោះប្រវត្តិនៃការតស៊ូដើម្បីឯករាជ្យជាតិ ស្មារតីតស៊ូយ៉ាងក្លាហាន និងភាពឧស្សាហ៍ព្យាយាមរបស់ប្រជាជនវៀតណាម។ លោកចាត់ទុកថា នេះគឺជាឱកាសសម្រាប់ភាគីទាំងពីរដើម្បីចែករំលែកទស្សនៈ និងឆ្ពោះទៅរកពិភពលោកសន្តិភាព និងគ្មានអាវុធនុយក្លេអ៊ែរ។
"សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត!" គឺជាអារម្មណ៍រួមរបស់អ្នកចូលរួមព្រឹត្តិការណ៍ទាំងអស់ បន្ទាប់ពីទៅទស្សនានៅទីក្រុង Ha Long៕
បកប្រែដោយ Thuy Anh