ក្នុងអត្ថបទមួយដែលមានចំណងជើងថា “វៀតណាមលើកកម្ពស់តួនាទីរបស់ខ្លួនដើម្បីក្លាយជាសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់” ABC Mundial បានអត្ថាធិប្បាយថា វៀតណាមជាគំរូមួយក្នុងចំណោមគំរូគួរឱ្យកត់សម្គាល់ជាងគេនៃការផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងសតវត្សទី ២១ ហើយថា វៀតណាមបានក្លាយជាមជ្ឈមណ្ឌលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយសារគោលនយោបាយបើកចំហ បរិយាកាសអាជីវកម្មអំណោយផល កម្លាំងពលកម្មដ៏សម្បូរបែប និងមានកម្លាំងប្រកួតប្រជែង។

leftcenterrightdel
រូបថតអេក្រង់នៃអត្ថបទ

រីឯកាសែតប្រចាំថ្ងៃឆ្វេងនិយមដ៏ធំបំផុតរបស់ម៉ិកស៊ិក La Jornada ក៏បានចេញផ្សាយអត្ថបទមួយដែលមានរូបថត និងស្ងើចសរសើរជ័យជំនះជាប្រវត្តិសាស្ត្រនៃថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ ដែលបានជួយប្រទេសជាតិបង្រួបបង្រួម ទទួលបានសន្តិភាពឡើងវិញ និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឱ្យក្លាយជា "ខ្លាថ្មីនៅអាស៊ី" នាពេលបច្ចុប្បន្ននេះ។

ក្នុងឱកាសនេះ អ្នកយកព័ត៌មានពី Canal Caribe ដែលជាប៉ុស្តិ៍ទូរទស្សន៍ជាតិរបស់ប្រទេសគុយបាមានវត្តមាននៅទីក្រុងហូជីមិញ ដើម្បីកត់ត្រាពេលវេលាពិសេសក្នុងទំនាក់ទំនងទ្វេភាគី។ Canal Caribe បានបញ្ជាក់ថា៖ “ព្រឹត្តិការណ៍ថ្ងៃទី ៣០ ខែមេសា ក្រោយកន្លះសតវត្សមក នៅតែជាសក្ខីភាពនៃលទ្ធិវីរភាពបដិវត្តន៍របស់ប្រជាជនវៀតណាម ហើយទន្ទឹមនឹងនោះក៏ជានិមិត្តរូបដ៏ភ្លឺស្វាងនៃសាមគ្គីភាពអន្តរជាតិ”៕

តាម vovworld.vn