លើកតម្កើងតួនាទីរបស់អាណិកជនវៀតណាម ផ្សព្វផ្សាយទំនិញវៀតណាមទៅកាន់ពិភពលោក
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៧ ខែមេសា នៅទីក្រុង Nha Trang (ខេត្ត Khanh Hoa) ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានា រៀបចំសន្និសីទបូកសរុបរយៈពេល ៥ ឆ្នាំនៃការអនុវត្តគម្រោង “អំពាវនាវអាណិកជនវៀតណាមនៅឯបរទេស ចូលរួមក្នុងការណែនាំ ប្រើប្រាស់ផលិតផល និងអភិវឌ្ឍបណ្តាញចែកចាយទំនិញវៀតណាមនៅឯបរទេស” (គម្រោងលេខ១៧១៩)។