អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
កប.អនឡាញ - កាសែត The New Zealand Herald បានលើកសរសើរវៀតណាមថា ជាប្រទេសមួយក្នុងចំណោមប្រទេសមានវប្បធម៌រួសរាយរាក់ទាក់បំផុតនៅលើពិភពលោក និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបរិយាកាសនៃផ្លូវ Bui Vien និងសម្រស់ធម្មជាតិ និងមនុស្សរួសរាយរាក់ទាក់។
កាលពីចុងសប្តាហ៍មុន កាសែត The New Zealand Herald បានចុះផ្សាយអត្ថបទមួយរបស់អ្នកនិពន្ធ Cath Johnsen ដោយបញ្ជាក់ថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសមានវប្បធម៌រួសរាយរាក់ទាក់បំផុតនៅលើពិភពលោក។
    |
 |
រូបភាពនៃប្រជាជនវៀតណាមដ៏រួសរាយរាក់ទាក់ត្រូវបានលើកសរសើរលើកាសែត "The New Zealand Herald" (នូវែលសេឡង់) (រូបថត៖ vnanet.vn) |
អ្នកនិពន្ធ Johnsen បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបរិយាកាសផ្លូវថ្មើជើង Bui Vien នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមនាពេលថ្ងៃលិច។ តំបន់ទេសចរណ៍នេះមានតាំងពីយូរយារណាស់មកហើយ ហើយមានភាពរស់រវើកខ្លាំងនៅពេលយប់ជាមួយនឹងអ្នកលក់ម្ហូបអាហារតាមចិញ្ចើមផ្លូវ ហាងលក់វត្ថុអនុស្សាវរីយ៍ ក្លឹបរាត្រី អ្នកស្រុកឆ្លងកាត់ផ្លូវចរាចរណ៍ និងសត្វឆ្កែចិញ្ចឹមស្លៀកពាក់ជាមួយគ្រឿងបន្ទាប់បន្សំដែលចូលចិត្តសម្លឹង។ល។
មិនត្រឹមតែមានការចាប់អារម្មណ៍ពីប្រជាជនវៀតណាមប៉ុណ្ណោះទេ អ្នកនិពន្ធក៏ចាប់អារម្មណ៍ចំពោះសម្រស់ធម្មជាតិដ៏អស្ចារ្យនៃ"ប្រទេសមានរាងអក្សរ S" ផងដែរ។
អ្នកនិពន្ធ Johnsen បានសន្និដ្ឋានថា វៀតណាមជាប្រទេសដ៏អស្ចារ្យមួយ ដែលប្រជាជនវៀតណាមផ្តោតសំខាន់លើតម្លៃវប្បធម៌ និងគាំទ្រគ្នាទៅវិញទៅមកក្នុងស្មារតី “ស្រឡាញ់គ្នាទៅវិញទៅមក”៕
បកប្រែដោយ Thanh Cong