ទន្ទឹមនឹងការផលិត និងចាក់បញ្ចាំងខ្សែភាពយន្តឃោសនាដើម្បីជួយសាធារណជនយល់កាន់តែច្បាស់អំពីគ្រោះបណ្តាលពីជាតិគីមីពុលពណ៌លឿងទុំ និងផលវិបាកពីសង្គ្រាម លោកស្រី Masako Sakata ក៏បានចុះទៅមូលដ្ឋានជាច្រើនដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅវៀតណាម។ ក្នុងឆ្នាំ ២០១១ លោកស្រី Masako បានបង្កើតគម្រោង “គ្រាប់ពូជនៃក្តីសង្ឃឹម” ដើម្បីឧបត្ថម្ភអាហារូបករណ៍ដល់សិស្ស និស្សិតវៀតណាម ដែលជាជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin។

leftcenterrightdel
លោកស្រី Masako Sakata ជូនថវិកាជួយឧបត្ថម្ភជនរងគ្រោះដោយសារជាតិគីមីពុលពណ៌ លឿងទុំ/dioxin

មកទល់នឹងពេលនេះ គម្រោងបានផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតចំនួន ១១៣ នាក់មកពី ២១ ខេត្តក្រុងនៃប្រទេសវៀតណាម ដែលមានទឹកប្រាក់សរុបចំនួន ២.៣ ពាន់លានដុង។ ក្នុងជំនួបធ្វើការនាថ្ងៃទី ៥ ខែឧសភា លោកស្រី Masako បានប្រគល់ថវិកាចំនួន ៣០០,០០០ យ៉េន(ស្មើនឹង ៥៤ លានដុង) ជូនសមាគមជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម ដើម្បីឧបត្ថម្ភដល់ជនរងគ្រោះ។ ចំពោះការរួមវិភាគទានជាវិជ្ជមានរបស់ខ្លួន លោកស្រីទទួលបានគ្រឿងឥស្សរិយយសមិត្តភាពពីរដ្ឋវៀតណាម។

តាងនាមថ្នាក់ដឹកនាំសមាគម លោកឧត្តមសេនីយ៍ទោ Nguyen Huu Chinh ប្រធានសមាគមជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម បានសម្តែងនូវការដឹងគុណចំពោះ “សន្តានចិត្តមាស” និងការរួមចំណែករបស់លោកស្រី Masako ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីគ្រោះមហន្តរាយដោយជាតិគីមីពុលពណ៌លឿងទុំ ការជួយគាំទ្រជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin របស់វៀតណាមក្នុងរយៈពេលច្រើនឆ្នាំកន្លងមក។

លោកឧត្តមសេនីយ៍ទោ Nguyen Huu Chinh សង្ឃឹមថា លោកស្រី Masako នឹងបន្តផលិតខ្សែភាពយន្តអំពីគ្រោះមហន្តរាយដោយជាតិគីមីពុលពណ៌លឿងទុំ និងការជំនះផលវិបាកនៃសង្គ្រាមដើម្បីលើកកម្ពស់ការយល់ដឹងនៃសហគមន៍អន្តរជាតិអំពីបញ្ហាជាតិគីមីពុលពណ៌លឿងទុំ និងពង្រឹងទំនាក់ទំនងមិត្តភាពវៀតណាម-ជប៉ុន៕

បកប្រែដោយ Thuy Anh