ជាក់ស្តែង ពិធីថ្វាយបង្គំព្រះសារីរិកធាតុជាវត្ថុស័ក្តិសិទ្ធជាតិរបស់ប្រទេសឥណ្ឌា បានប្រព្រឹត្តទៅនៅម៉ោង ៦ ព្រឹកថ្ងៃទី ៣ ឧសភា នៅវត្ត Thanh Tam វិទ្យាស្ថានពុទ្ធសាសនាវៀតណាមនៅទីក្រុងហូជីមិញ។

leftcenterrightdel
ប្រជាពលរដ្ឋ​​ជាច្រើនថ្វាយបង្គំព្រះសារីរិកធាតុ 

នាព្រឹកថ្ងៃដដែល ក៏បានប្រព្រឹត្ដទៅពិធីបើកការតាំងពិព័រណ៌សិល្បៈពុទ្ធសាសនា តាំងបង្ហាញវត្ថុស័ក្តិសិទ្ធជាតិអំពីពុទ្ធសាសនា និងពិធីបុណ្យម្ហូបអាហារនៅសួនវប្បធម៌ Lang Le ស្រុក Binh Chanh ទីក្រុងហូជីមិញ។

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ ២០២៥ ក្រៅពីកម្មវិធីផ្លូវការចាប់ពីថ្ងៃទី ៣ ឧសភា នៅមានសកម្មភាពជាច្រើនដូចជា ពិធីគោរពវិញ្ញាណក្ខន្ធវីរជនពលីក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ និងកម្មវិធីសិល្បៈពុទ្ធសាសនាអន្តរជាតិ រួមទាំងការតាំងពិព័រណ៍វប្បធម៌ពុទ្ធសាសនា និងពិធីស្រង់ព្រះ...

ពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយសមាគមពុទ្ធសាសនាវៀតណាមដែលប្រព្រឹត្ដទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ៨ ឧសភា នៅទីក្រុងហូជីមិញ។ នេះគឺជាព្រឹត្តិការណ៍ការទូតផ្នែកវប្បធម៌អន្តរជាតិដ៏មានអត្ថន័យបំផុតរបស់សមាគមពុទ្ធសាសនាវៀតណាម និងវៀតណាមក្នុងឆ្នាំ​២០២៥៕

បកប្រែដោយ Pham Diep