leftcenterrightdel
រូបថតឧទាហរណ៍ (thethaovanhoa.vn)

ព្រឹត្តិការណ៍នេះមានការចូលរួមពីជនរួមជាតិមកពីមូលដ្ឋានចំនួន ១១ ជាពិសេសពិធីគោរពបូជាព្រះព្រៃឈើរបស់ជនជាតិ Co Tu និង Ta Oi (ស្រុក A Luoi ទីក្រុង Hue) នៅថ្ងៃទី១៨ ឧសភា ដោយបង្ហាញពីភាពសុខដុមរមនាជាមួយធម្មជាតិ។ កម្មវិធីចម្រៀង និងរបាំប្រជាប្រិយ៖ “លោក អ៊ំ ហូ ស្នេហ៍ដ៏មហិមា” “បទចម្រៀងជូនលោក អ៊ំ ហូ” “លោក អ៊ំ ហូ ជាមួយតំបន់ខ្ពង់រាបកណ្តាល Tay Nguyen” ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីក្តីស្រលាញ់ និងការគោរពចំពោះលោក អ៊ំ ហូ។ លើសពីនេះ នៅបរិវេណវត្តខ្មែរនឹងប្រព្រឹត្តទៅពិធីបុណ្យវិសាខបូជា។

សកម្មភាពទាំងនេះរួមចំណែកផ្សព្វផ្សាយវប្បធម៌របស់ជនជាតិចំនួន ៥៤ បង្កើនការផ្លាស់ប្តូរក្នុងតំបន់ និងជំរុញទេសចរណ៍ និងការអប់រំមនោគមវិជ្ជា សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ៕

បកប្រែដោយ Huyen Trang