leftcenterrightdel
ប្រតិភូអញ្ជើញ​ចូល​រួម​ពិធី

ក្នុងបរិយាកាសជាប្រវត្តិសាស្ត្រ ខែមេសា វៀតណាមបានប្រារព្ធខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ ដោយមានសកម្មភាពដ៏មានអត្ថន័យជាច្រើន បង្ហាញពីការគោរពតម្លៃសន្តិភាព និងបំណងប្រាថ្នាចង់បានឯករាជ្យ។ ក្នុងនាមជាប្រជាជាតិមួយដែលបានឆ្លងកាត់សង្គ្រាម ប្រជាជនវៀតណាមយល់យ៉ាងជ្រាលជ្រៅអំពីស្មារតីនៃសាមគ្គីភាពអន្តរជាតិ និងសារៈសំខាន់នៃជ័យជំនះរបស់កងកម្លាំងស្រឡាញ់សន្តិភាព។ ជ័យជំនះលើហ្វាស៊ីសបានត្រួសត្រាយផ្លូវសម្រាប់ប្រទេសជាច្រើនឱ្យរួចផុតពីការគ្រប់គ្រងអាណានិគម និងកសាងប្រព័ន្ធសង្គមនិយម រួមទាំងវៀតណាមផងដែរ ដោយមានជំនួយដ៏ធំធេងពីសហភាពសូវៀត។ សហភាពសូវៀត និងបច្ចុប្បន្នសហព័ន្ធរុស្ស៊ី តែងតែប្រកៀកស្មាជាមួយវៀតណាមក្នុងបុព្វហេតុរំដោះជាតិ និងអភិវឌ្ឍន៍ មិនត្រឹមតែក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងតាមរយៈការផ្សព្វផ្សាយវប្បធម៌មនុស្សធម៌ដ៏ជ្រាលជ្រៅ និងចំណងមិត្តភាពដ៏ស្និទ្ធស្នាល និងយូរអង្វែងរវាងប្រជាជនទាំងពីរ។

leftcenterrightdel
ការសម្តែង​មួយ​ក្នុង​កម្មាវិធី

កម្មវិធីនេះមានអត្ថន័យជ្រាលជ្រៅ លើកតម្កើងជ័យជំនះរបស់កងកម្លាំងស្រឡាញ់សន្តិភាពលើពិភពលោក អះអាងនូវស្មារតីសាមគ្គីភាពអន្តរជាតិ ជាពិសេសទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី៕

បកប្រែដោយ​ Duy Hoan