គួររំលឹកថា មុននោះ លោកឧត្តមសេនីយ៍ត្រី Nguyen Van Thanh ប្រធានក្រុមបេសកកម្មបានអានលិខិតលើកទឹកចិត្តរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ផ្ញើជូនកម្មាភិបាល និងយុទ្ធជនទាំងអស់នៃក្រុមបេសកកម្ម។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Van Thanh ប្រធានក្រុមបេសកកម្ម អានលិខិតលើកទឹកចិត្តរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang ផ្ញើជូនកម្មាភិបាលនិងយុទ្ធជននៃក្រុមបេសកកម្ម

ក្នុងលិខិតនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់កម្មាភិបាល និងយុទ្ធជននៃក្រុមបេសកកម្ម ព្រមទាំងសង្ឃឹមថា ក្រុមបេសកកម្មនឹងលើកកម្ពស់ស្មារតីនៃជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ របស់ប្រជាជាតិវៀតណាម សាមគ្គីភាព សហការរួមគ្នា និងបង្កើតភាពជោគជ័យ រួមចំណែករីកសាយភាយរូបភាពស្រស់ស្អាតនៃទឹកដី ប្រជាជន​វៀតណាម និងកម្លាំងរបស់កងទ័ពប្រទេសវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Van Thanh ប្រធានក្រុមបេសកកម្ម សម្តែងការប្តេជ្ញាចិត្តក្នុងការបំពេញបេសកកម្មប្រកបដោយជោគជ័យ

លោកឧត្តមសេនីយ៍ត្រី Nguyen Van Thanh បានចែករំលែកថា "លិខិតលើកទឹកចិត្តរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang បានផ្ដល់កម្លាំងចលករសម្រាប់កម្មាភិបាល និងយុទ្ធជនឲ្យខិតខំប្រឹងប្រែងថែមទៀតដើម្បីបំពេញភារកិច្ចឲ្យបានល្អ ហើយកម្មាភិបាលនិងយុទ្ធជននីមួយៗត្រូវតែយល់ឃើញកាន់តែច្បាស់អំពីទំនួលខុសត្រូវរៀងៗខ្លួន ក៏ដូចជាក្ដីកិត្តិយស និងមោទនភាពដែលតំណាងឲ្យកម្មាភិបាល និងយុទ្ធជនទាំងអស់នៃកងទ័ពប្រជាជនវៀតណាមចូលរួមពិធីព្យុះហយាត្រានៅទីលានក្រហម"។

បកប្រែដោយ Pham Diep