កម្មាភិបាល និងយុទ្ធជននៃបញ្ជាការយោធារដ្ឋធានីហាណូយ និងស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមជាមួយអតីតយុទ្ធជន យុវជន សិស្សានុសិស្ស និងប្រជាជននៅទីក្រុងហាណូយបានទទួលស្វាគមន៍ក្រុមបេសកកម្មក្នុងបរិយាកាសដ៏កក់ក្តៅ និងស្និទ្ធស្នាល។

leftcenterrightdel
ក្រុមបេសកកម្មទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅពេលមកដល់ស្ថានីយ៍រថភ្លើងហាណូយ

ក្នុងអំឡុងពេលធ្វើដំណើរ ក្រុមបេសកកម្មបានឈប់សម្រាកនៅកន្លែងមួយចំនួនដើម្បីសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាជន។ ប្រការនេះបានបង្ហាញពីសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន ក៏ដូចជាបានរីកសាយភាយស្នេហាជាតិទៅកាន់មនុស្សគ្រប់រូបនៅទូទាំង​ប្រទេស។

លោកឧត្តមសេនីយ៍ទោ Truong Thien To បានកត់សម្គាល់ និងលើកសរសើរចំពោះបណ្ដាស្ថាប័ន អង្គភាពដែលបានធ្វើរៀបចំផែនការជាក់លាក់តាមភារកិច្ចដែលបានប្រគល់ជូន បានធ្វើការគ្រប់គ្រងកងទ័ព សព្វាវុធ សម្ភារៈយ៉ាងតឹងរ៉ឹង ទន្ទឹមនោះគឺការរៀបចំអាហារយ៉ាងល្អដោយធានាបានអនាម័យ និងសុវត្ថិភាពចំណីអាហារ ព្រមទាំងរៀបចំការទទួលស្វាគមន៍នៅស្ថានីយ៍រថភ្លើងយ៉ាងឱឡារិក និងត្រឹមត្រូវតាមកាលកំណត់។

បកប្រែដោយ Pham Diep