អាណិកជនវៀតណាម និងនិស្សិតវៀតណាមនៅរុស្ស៊ីស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកងទ័ពប្រជាជនវៀតណាមនៅទីលានក្រហម
កប.អនឡាញ - នាល្ងាចថ្ងៃទី ៣ ខែឧសភា (ម៉ោងនៅទីក្រុងមូស្គូ) គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមមានវត្តមាននៅទីលានក្រហម ដើម្បីត្រៀមរៀបចំសម្រាប់ការត្រួតពិនិត្យជាបឋមការហាត់សមព្យុហយាត្រាយោធា ដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា (ថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤៥ / ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥)។
ចាប់តាំងពីពេលរសៀលមក អាណិកជនវៀតណាម និងនិស្សិតវៀតណាមរាប់រយនាក់នៅប្រទេសរុស្ស៊ី បានមានវត្តមាននៅលើផ្លូវឆ្ពោះទៅទីលានក្រហម ដើម្បីរង់ចាំគាំទ្រផែនកងទ័ពប្រជាជនវៀតណាម។ នៅពេលដែលផែនកងទ័ពប្រជាជនវៀតណាមបញ្ចប់ការដើរព្យុហយាត្រារួច សំឡេងអបអរសាទរពីពួកគេបានលាន់ឮខ្លាំងឡើងធ្វើឲ្យកងទ័ព និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាមរំជួលចិត្តយ៉ាងខ្លាំងណាស់។
ក្នុងបរិយាកាសដ៏សប្បាយរីករាយ គ្រប់គ្នាបានគ្រវីទង់ជាតិ ហើយច្រៀងបទចម្រៀង “ហាក់ដូចជាមានលោក អ៊ំ ហូ ក្នុងទិវាជ័យជំនះដ៏មហិមា”។ ដោយខ្លាចកងទ័ពនឿយហត់ អ្នកខ្លះបានរៀបចំទាំងនំ ស្ករគ្រាប់ ក្រមា និងហាំប៊ឺហ្គឺជាអាហារសំរនពេលល្ងាចជូនដល់កងទ័ព។
យុទ្ធជនទាំងអស់នៃកងទ័ពប្រជាជនវៀតណាម បានទទួលយក និងថ្លែងអំណរគុណចំពោះទឹកចិត្តអាណិកជនវៀតណាម និងនិស្សិតវៀតណាមនៅរុស្ស៊ីដោយបានផ្តល់មនោសញ្ចេតនា និងការស្វាគមន៍យ៉ាងកក់ក្តៅជូនកងទ័ព។
កាសែតកងទ័ពប្រជាជនសូមជូននូវរូបភាពមួយចំនួនរបស់អាណិកជនវៀតណាម និងនិស្សិតវៀតណាមនៅរុស្ស៊ី ដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកងទ័ពប្រជាជនវៀតណាមនៅទីលានក្រហមដូចខាងក្រោម៖
    |
 |
អាណិកជនវៀតណាម និងនិស្សិតវៀតណាមនៅរុស្ស៊ីស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកងទ័ពប្រជាជនវៀតណាមនៅទីលានក្រហម |
បកប្រែដោយ Huyen Trang